ទោះបីជារៀបការបានរយៈពេលប្រាំឆ្នាំ Ruco Chan និង Phoebe Sin នៅតែមនោសញ្ចេតនាយ៉ាងស្អិតរមួតរវាងគ្នា និងគ្នា។ លើសពីនេះ ថ្វីត្បិតតែមានអាជីពមមាញឹក និងមានភារកិច្ចចិញ្ចឹមកូនស្រីអាយុ 4 ឆ្នាំរបស់ពួកគេក៏ដោយ ក៏គូស្នេហ៍មួយគូនេះ នៅតែឆ្លៀតពេលសម្រាប់គ្នាទៅវិញទៅមកមិនដែលអាកអានឡើយ។

មិនតែប៉ុណ្ណោះ Ruco បានសម្តែងការដឹងគុណចំពោះការលះបង់របស់ភរិយារបស់គាត់សម្រាប់ការមើលថែគ្រួសារមួយនេះ ដោយលោកបាននិយាយថា ភរិយារបស់ខ្ញុំមិនដែលរារាំងការងាររបស់ខ្ញុំ ថែមទាំងអនុញ្ញាតឱ្យខ្ញុំបន្តអាជីពរបស់ខ្ញុំដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់ ហើយខ្ញុំបានឃើញថា កូនស្រីរបស់ខ្ញុំ ត្រូវបានគេមើលថែនិងធំធាត់បានយ៉ាងល្អ ដោយសារតែការខិតខំចិញ្ចឹមបីបាច់របស់នាង។

គួរបញ្ជាក់ដែលថា ប្រពន្ធរបស់ Ruco Chanគឺជា បវរកញ្ញាហុងកុងឆ្នាំ 2016ក្រោយមកបន្ទាប់ពីមានវត្តមានកូនស្រីរបស់ពួកគេ Phoebe បានលាឈប់ពីអាជីពរបស់នាងដើម្បីក្លាយជា ម្តាយម្នាក់ដែលអាចមានពេលទំនេរសម្រាប់មើលថែកូនស្រីរបស់ខ្លួននៅផ្ទះ។

ម្យ៉ាងទៀត លោកបានបន្ថែមទៀតថា “នាងបានបោះបង់ក្តីស្រមៃរបស់នាង និងចំណូលចិត្តរបស់នាង ព្រមទាំង លះបង់ពេលវេលាដែលនាងអាចចំណាយពេលជាមួយមិត្តភក្តិ និងការជួបជុំសង្គមរបស់នាង ដើម្បីក្លាយជាប្រពន្ធល្អ ម្តាយល្អ ក្នុងការថែទាំគ្រួសារទាំងមូល ហើយនេះគឺជាការលះបង់ដ៏ធំសម្រាប់គ្រួសាររបស់លោកផងដែរ។

ប៉ុន្តែ Ruco Chan ក៏ជាឪពុកដ៏គួរឲ្យស្រលាញ់ម្នាក់ដែរ ព្រោះនៅពេលទំនេរ លោកដាកក់ការងារចុះ និងបាននាំ កូនស្រីរបស់ខ្លួន ដើរលេង និង ទៅសួនកម្សាន្តនាពេលថ្មីៗនេះ។ មួយរយៈក្រោយនេះ Ruco បានចែករំលែករូបថតរបស់គ្រួសារមានកូនបីនាក់ ហើយមានចំណងជើងថា “មនុស្សជាច្រើននិយាយថាកូនស្រីជាគូស្នេហ៍របស់ឪពុកពីអតីតកាល ហើយនាងនឹងលួចបេះដូងអ្នកទាំងស្រុង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

ចុងក្រោយលោកបាននិយាយថា ទោះជាការងាររវល់យ៉ាងណា ក៏កុំភ្លេចគ្រួសារ និងប្រពន្ធរបស់អ្នកដែរ ព្រោះនាងបានលះបង់រឿងជាច្រើនសម្រាប់យើង ដូចនេះ បើអាចគួរតែឆ្លៀតពេលសម្រាប់គ្រួសាររបស់អ្នកខ្លះទៅ ដើម្បីកុំឲ្យមានពាក្យថាស្តាយក្រោយនៅពេលក្រោយ។
ប្រភព៖ jaynestar.com