ដូចគ្រប់គ្នាបានដឹងរួចមកហើយថា Jisoo សមាជិកក្រុម BLACKPINK មានភាពល្បីល្បាញខ្លាំង ដែលមួយគឺដោយសាររូបរាងដ៏ស្រស់ស្អាតរបស់នាង ហើយជារឿយៗ Jisoo ត្រូវបានគេសរសើរចំពោះសម្រស់ ដ៏ឆើតឆាយរបស់នាង។

យ៉ាងណាមិញ បើតាមអ្នកដែលបានឃើញនាងផ្ទាល់ភ្នែក បាននិយាយថានាងស្អាតជាងនៅក្នុងរូបថតទៅទៀត ជាពិសេសថ្មីៗនេះ រូបថតរបស់ Jisoo ដែលថតជិតៗ និងគ្មានការកែសម្រួលរបស់តារាស្រីរូបនេះ ត្រូវបានផ្សព្វផ្សាយ ហើយភ្លាមៗរូបទាំងនេះក៏បានធ្វើឲ្យ អ្នកគាំទ្រនិងមហាជនជាច្រើនមានភាពស្រឡាំងកាំងខ្លាំង។

គួររំលឹកផងដែរថា មុំកាមេរ៉ាដ៏ជិតបំផុត ដែលជាទូទៅអាចធ្វើឲ្យមនុស្សជាច្រើន មិនពេញចិត្ត ព្រោះអាចមើលឃើញភាពមិនល្អឥតខ្ចោះរបសពួកគេ តែមិនមែនសម្រាប់ Jisoo នោះទេ ព្រោះទោះជាថតរូបនាងជិតយ៉ាងណា ក៏ឃើញតែភាពស្រស់ស្អាត ឆើតឆាយរបស់នាង។


បញ្ចេញមតិយោបល់