ការពិត 5 យ៉ាងអំពី “បិតានៃគ្រាប់បែកបរមាណូ” J. Robert Oppenheimer

Vachana-Website-News2-Entertainment-Ad

ក្រៅពីជាអ្នករូបវិទ្យាដ៏ប៉ិនប្រសប់ ជីវិតរបស់ J. Robert Oppenheimer ក៏មានអាថ៌កំបាំងគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកទាំងអស់គ្នាមិនទាន់ដឹងផងដែរ។ ខាងក្រោមនេះជាចំណុចខ្លះៗដែលឲ្យអ្នកអាចស្វែងយល់ពី J. Robert Oppenheimer ៖

១. ដើមកំណើត

J. Robert Oppenheimer កើតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី 22 ខែមេសា ឆ្នាំ 1904 ហើយបានទទួលម.រ.ណ. ភាព ទៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៦៧ (អាយុ ៦២ ឆ្នាំ) គាត់គឺជាកូនប្រុសរបស់ប្តីប្រពន្ធជនអន្តោប្រវេសន៍ជនជាតិជ្វីហ្វដំបូង។ លើសពីនេះលោក គឺជាអ្នករូបវិទ្យាទ្រឹស្តីជនជាតិអាមេរិក និងជានាយកនៃគម្រោង Manhattan Project’s Los Alamos ក្នុងកំឡុងមន្ទីរពិសោធន៍ពិភពលោក Los Alamos ដែលជារឿយៗគាត់ត្រូវបានគេហៅថា “បិតានៃគ្រាប់បែកបរមាណូ” ។

២. Oppenheimer ស្ទាត់ជំនាញក្នុង 6 ភាសាបរទេសតាំងពីក្មេងមក

Oppenheimer បានបង្ហាញថាគាត់មានបញ្ញាពូកែ និងងាយចងចាំ ព្រោះនៅពេលគាត់មានអាយុ 9 ឆ្នាំ Oppenheimer ស្ទាត់ជំនាញខាងទស្សនវិជ្ជា ក៏ដូចជាភាសាក្រិច និងឡាតាំង។ បន្ទាប់មកនៅអាយុ 12 ឆ្នាំគាត់ត្រូវបានគេអញ្ជើញឱ្យទៅបង្រៀននៅ New York Mineralogical Club ។ ក្នុងអំឡុងពេលនៃការអភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់គាត់ រូបវិទូទ្រឹស្តីនេះ តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីយកឈ្នះលើបញ្ហាប្រឈមផ្នែកបញ្ញា ហើយOppenheimer ត្រូវបានគេដឹងថាអាចនិយាយបាន 6 ភាសា រួមមាន សំស្រ្កឹត ក្រិក ឡាតាំង បារាំង អាល្លឺម៉ង់ ហូឡង់ ដែលភាស គាត់បានរៀនត្រឹមតែ 6 សប្តាហ៍ប៉ុណ្ណោះ។

៣. Oppenheimer មានជីវិតស្នេហាដ៏ស្មុគស្មាញ

ថ្វីត្បិតតែរវល់ខ្លាំងជាមួយវិទ្យាសាស្ត្រក៏ដោយ ក៏ Oppenheimer នៅតែមានជីវិតស្នេហាដ៏ស្មុគស្មាញមួយ។ នៅក្នុងឆ្នាំ 1936 គាត់បានលង់ស្នេហ៍ជាមួយ Jean Tatlock  ដែលជាគ្រូពេទ្យវិកលចរិតម្នាក់ ហើយអ្នកទាំងពីរបានជួបគ្នា នៅពេលដែល Jean ជានិស្សិតបញ្ចប់ការសិក្សា ហើយ Oppenheimer ជាសាស្រ្តាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យ Berkeleyនោះ ។ ទោះបីជាមានទំនាក់ទំនងស្នេហាយ៉ាងជ្រាលជ្រៅរបស់ពួកគេក៏ដោយ ក្រោយមក Oppenheimer បានណាត់ជួបអ្នកកាសែត Kitty Harrison នៅពេលដែលបាននាងរៀបការជាមួយវេជ្ជបណ្ឌិត Richard Harrison ។ បន្ទាប់ពី Kitty មានផ្ទៃពោះនាងបានលែងលះប្តីរបស់នាងហើយរៀបការជាមួយ Oppenheimerវិញ ។ ប៉ុន្តែ Oppenheimer បានបន្តមានទំនាក់ទំនងជាមួយ Jean Tatlock ក៏ដូចជាសាស្រ្តាចារ្យនិងអ្នកចិត្តសាស្រ្តម្នាក់ទៀតគឺ  Ruth Sherman Tolman ភរិយារបស់ Richard Chace Tolmanថែមទៀត។

៤. Oppenheimer ត្រូវបានតែងតាំងសម្រាប់រង្វាន់ណូបែលបីដង

Oppenheimer ត្រូវបានតែងតាំងបីដងសម្រាប់រង្វាន់ណូបែលរូបវិទ្យា ក្នុងឆ្នាំ 1945, 1951 និង 1967 ប៉ុន្តែ ទោះបីជាគាត់ជាអ្នកបង្កើតគ្រាប់បែកបរមាណូក៏ដោយ Oppenheimer មិនដែលឈ្នះរង្វាន់ណូបែលដ៏មានកិត្យានុភាពដោយសារតែរបកគំហើញបច្ចេកវិទ្យារបស់គាត់ឡើយ ដោយសារតែបច្ចេកវិទ្យាយោធាមិនត្រូវបានទទួលស្គាល់ដោយគណៈកម្មការ។

៥. ស្លា.ប់ដោយសារជំងឺមហារីក

Robert Oppenheimer ដ៏ល្បីល្បាញម្នាក់ គឺមានទម្លាប់ជក់បារី ក្រោយមកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះដោយសារការជក់បារីច្រើនពេក។ លើសពីនេះ លោកបានទទួលម.រ.ណ. ភាព នៅផ្ទះរបស់គាត់ក្នុងរដ្ឋ New Jersey ក្នុងឆ្នាំ 1965 ក្នុងអាយុ 62 ឆ្នាំ។ ការស្លាប់របស់ Oppenheimer បានបង្ហាញពីការបញ្ចប់នៃជីវិតដ៏គួរអោយកត់សំគាល់ដែលពោរពេញទៅដោយសមិទ្ធិផលវិទ្យាសាស្ត្ររបស់គាត់ តែបែរជាបាត់បង់ការរួមចំណែក យ៉ាងសំខាន់លើការស្រាវជ្រាវរូបវិទ្យា និងនុយក្លេអ៊ែរទៅវិញ។

នេះជាការពិតខ្លះៗ ដែលអ្នកអាចដឹងតិចតួចប៉ុណ្ណោះពី J. Robert Oppenheimer ប៉ុន្តែ ស្នាដៃ និង សមិទ្ធិផលរបស់គាត់គឺមានច្រើនរាប់មិនអស់ ហើយលោកក៏បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះរូបវិទ្យាទ្រឹស្តី រួមទាំងសមិទ្ធិផលក្នុងមេកានិចកង់ទិច និងរូបវិទ្យានុយក្លេអ៊ែរដូចជា Born-Oppenheimer ជាដើម។

ប្រភព ៖ Guu.vn.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង