ជំងឺហ្សីកាលើស្រី្តមានផ្ទៃពោះ និង ផលវិបាកលើទារក្នុងផ្ទៃ

Vachana-Website-Beauty-Health-V2-1

ចំពោះស្ត្រីមានផ្ទៃពោះគឺគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ព្រោះខ្លួន១ជីវិត ដូច្នេះមិនថាជំងឺអ្វីនោះទេគឺមិនអាចមើលស្រាលបានឡើយ។

ថ្ងៃនេះវេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងលម្អិតលើជំងឺហ្ស៊ីកា លើស្ត្រីមានផ្ទៃពោះ និង ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

  • តើវ៉ីរុសហ្សីកា ចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈអ្វីខ្លះ?

+ ការខាំរបស់មូសខ្លាញី ដែលមានផ្ទុលមេរោគ  ការប៉ះពាល់ឈាម ពិសេសការបញ្ចូលឈាម។

+ ការរួមភេទដោយមិនមានការការពារ។

+ ឆ្លងម្តាយទៅទារកក្នុងផ្ទៃតាមរយៈសុក ។

  • បន្ទាប់ពីមានការឆ្លង តើមានលេចចេញរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញា ដូចនឹងអ្នកដែលមិនមានផ្ទៃពោះ ក៏ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម ឬ គ្រុនឈិក។

អាចមានសញ្ញាក្តៅខ្លួន ឈឺសាច់ដុំ មានក្រហមកន្តួលលើរាង្គកាយ មានក្រហមភ្នែក ឬឈឺភ្នែក។

ករណីធ្ងន់ធ្ងរ អាចបណ្តាលអោយមានការហូរឈាមតាមផ្នែកផ្សេងៗនៃរាង្គកាយ អាស្រ័យលើការចុះទាបរបស់កំរិតកោលិកាឈាម ឈ្មោះថាប្លាកែត។

  • តើធ្វើដូចម្តេចទើបដឹងថាស្រ្តីជាម្តាយឆ្លងជំងឺហ្សីកា? 

+ បញ្ជាក់ដោយការបូមឈាមរកមើលវត្តមានរបស់មេរោគ(PCR Testing)។

  • តើហ្សីកាចម្លងទៅទារកដោយរបៀបណា? ផ្តល់ផលវិបាកដូចម្តេចខ្លះ?

_ ហ្សីកាមានសមត្ថភាពជ្រៀតចូលតាមសរសៃឈាមសុករបស់ម្តាយ ​រួចចម្លងទៅទារក (២-២៦%) អត្រាកាន់តែខ្ពស់ពេលដែលម្តាយឆ្លងក្នុងអំឡុងត្រីមាសទី១(រយៈពេលសំខាន់នៃការវិវដ្ដកោសិកាសរីរាង្គទារក) ។ 

ផលវិបាកសំខាន់ៗ៖

+ ទារកសម្រាលមុនកំណត់ ឫ ស្លាប់ក្នុងពោះ(១-៤%) ។

+ ប៉ះពាល់ទំហំក្បាលកូន និង ការវិវត្តផ្នែកប្រាជ្ញាស្មារតី ( ៣៣-៦៤%)

 + ភ្នែក និង របកគំហើញ(២៥%)។

  • ធ្វើដូចម្តេចអាចដឹងថាទារកបានឆ្លងពីម្តាយ?

+ អំឡុងពេលពពោះ ៖ 

_ តាមដានរង្វាស់ទំហំកាត់ទទឹងក្បាលកូន(Biparietel Diameter) និង បរិមាត្យជុំវិញ(Head Circumference) ដោយអេកូសាស្ត្រ (ករណីឆ្លងទំហំនឹងតូចជាងកំរិតធម្មតា)។

_ បូមយកទឹកភ្លោះ ទៅស្វែងរកវត្តមាននៃមេរោគហ្សីកា ។

ពិនិត្យក្រោយសម្រាល ៖ តាមរោគសញ្ញាគ្លីនិក និង ការធ្វើតេស្តឈាម(PCR Testing)។

  • តើត្រូវបន្តតាមដានសុខភាពទារកបែបបណា? 

+ ការពិនិត្យទៅលើការវិវត្តនឹងការលូតលាស់របស់សរីរាង្គនីមួយៗ (ពិសេសអេកូសាស្រ្តដើម្បីពិនិត្យរចនាសម្ពន្ធ័ខួរក្បាល ពិនិត្យភ្នែក និង របកគំហើញរបស់ទារក )

+ ការតាមដានភាពមិនប្រក្រតីផ្សេងទៀត អាស្រ័យលើការវិនិឆ្ឆ័យរបស់វេជ្ជបណ្ឌិតកុមារ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង