មហាជនជាច្រើនពិតជាបានស្គាល់រួចមកហើយ អំពីតារាសម្តែងស្រី Cha Chung Hwa តាមរយៈការសម្ដែងប៉ិនប្រសប់កំប្លុកកំប្លែងរបស់នាង ក្នុងរឿងភាគកូរ៉េជាច្រើន ហើយថ្មីៗនេះក៏មានដំណឹងល្អមួយ ដែលថានាងគឺត្រៀមចូលរោងការឆាប់ៗនេះហើយ។

ក្នុងនោះ ដំណឹងល្អនេះត្រូវបានប្រកាសដោយក្រុមហ៊ុន IOK ដែលជាផលិតកម្មរបស់តារាសម្តែងស្រីរូបនេះ មិនតែប៉ុណ្ណោះ ការបញ្ជាក់របស់ក្រុមហ៊ុនបាននិយាយថា អនាគតស្វាមីរបស់នាងជាមនុស្សក្រៅសិល្បៈ ព្រមទាំងជាអ្នកជំនួញវ័យក្មេងផងដែរ។

គួរបញ្ជាក់ថាអ្នកស្រី Cha Chung Hwa បង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៥ ជាអ្នកសម្ដែងល្ខោន ហើយគាត់បានធ្វើអោយទស្សនិកជនចាប់អារម្មណ៍ នៅក្នុងរឿង Crash Landing On You ក្រោយមកទៀតក៏បានលេចមុខជាបន្តបន្ទាប់ រហូតដល់រឿង Song of the Bandits ដែលទើបចេញនៅលើ Netflix ។


បញ្ចេញមតិយោបល់