ថ្មីៗនេះ មានគណនី TikTok មួយឈ្មោះថា The Korean Mama ត្រូវបានគ្រប់គ្រងដោយកូនប្រុស និងម្តាយជនជាតិកូរ៉េ ដែលមានទីលំនៅ នៅទីក្រុង Portland, OR ហើយថ្មីៗនេះ ពួកគេបង្ហោះវីដេអូដែលទាក់ទងនឹងអាហារ ដូចជាការញ៉ាំអាហារជុំគ្នាជាដើម។

យ៉ាងនាមិញ វិដេអូចុងក្រោយរបស់អ្នកទាំងពី ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង នៅពេលដែល កូនប្រុសសួរអ្នកម្តាយថា “ចុះបើខ្ញុំរៀបការ ប៉ុន្តែជាមួយបុរសនោះ? ហើយប្រតិកម្មរបស់អ្នកម្តាយទទួលបានការចាប់អារម្មណ៍ ពីមនុស្សជាច្រើនដូចគ្នា។

ដោយអ្នកម្តាយបានតបថា «ហើយយ៉ាងម៉េច? បើកូនរៀបការជាមួយបុរស សព្វថ្ងៃនេះ ការស្វែងរកដៃគូដើម្បីរស់នៅជាមួយគ្នា គឺមិនប្រកាន់ភេទអ្វីឡើយ បើពួកគេសប្បាយចិត្ត នោះគ្មានអ្នកណាអាចឃាត់ពួកគេបានទេ ទោះបីជាភេទដូចគ្នា ឬផ្ទុយគ្នា បើពួកគេអាចពឹងពាក់គ្នាទៅវិញទៅមកពេញមួយជីវិត ហើយនោះជានិយមន័យនៃសុភមង្គលរបស់ពួកគេ… តើទៅជ្រៀតជ្រែកពួកគេធ្វើអី?

ក្នុងនោះ វីដេអូនេះបានរីករាលដាលដោយមានអ្នកទស្សនារហូតដល់ 493.5K និងការចូលចិត្ត 76.3K ឯណោះ។
ប្រភព៖ Koreanboo