កាលពីប៉ុន្មានថ្ងៃមុននេះ idol ទាំងពីរ ទៅកម្សាន្តនៅប្រទេសបារាំងជាលើកដំបូងក្នុងនាមជាសង្សាគ្នា។ ម្យ៉ាងទៀត ឈានចូលជិតដល់ពិធីមង្គលការរបស់ខ្លួននៅចុងឆ្នាំនេះហើយ ទើបគូស្នេហ៍មួយគូនេះ សម្រេចចិត្តដើរទិញឥវ៉ាន់នៅប្រទេសបារាំង។ ប៉ុន្តែ ការដើរទិញទំនិញនៅប្រទេសបារាំង Roxanne មើលទៅដូចជារាងខឹងតិចៗ ខណៈដែល Kenneth សម្លឹងមើលនាងដោយស្លូតបូត នៅពេលដែលកំពុងយួរឥវ៉ាន់ដែលពួកគេបានទិញ។ បន្ថែមពីនេះ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិ ចំពោះ ស្ថានភាពនោះថា Roxanne ប្រហែលកំពុងអន់ចិត្តនឹង Kenneth ហើយមិននិយាយស្តីច្រើនជាមួយគ្នាទេ។

ទោះបីជា Roxanne ត្រូវបានគេមើលឃើញថា មិនសប្បាយចិត្តនៅក្នុងរូបថតក៏ដោយ ប៉ុន្តែ នាងបានលុបចោលពាក្យចចាមអារ៉ាមភ្លាមៗ និង បានចែករំលែក រូបថតដើរផ្សារនៅមាត់សមុទ្រ ញ៉ាំអាហារឆ្ងាញ់ៗ និងដើរលេងបែបរ៉ូមែនទិកនៅតាមផ្លូវក្នុងប្រទេសបារាំង។

លើសពីនេះ Roxanne បានបង្ហើបថា នេះជាវិស្សមកាលអឺរ៉ុបលើកដំបូងរបស់ពួកគេរួមគ្នាក្នុងនាមជាគូស្នេហ៍ ដែលទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ ទីបំផុតពួកយើងធ្វើបានហើយ!!

ជាចុងក្រោយនាងបាននិយាយអរគុណដល់គូស្នេហ៍របស់ខ្លួន ដោយមានអារម្មណ៍ថារំភើប និងរីករាយ ដែលមាន Kenneth នៅក្បែរនាង ស្មគ្រ័ចិត្តធ្វើជាអ្នកបើកឡាន និងនាំនាងទៅកន្លែងផ្សេងៗក្នុងប្រទេសបារាំង។
មិនតែប៉ុណ្ណោះ ពេលដែលនាងផុសនៅ account IGបែបនេះ ក៏មានការ comment ឌឺដង ជូនពរ ជាច្រើនពីមិត្តរួមអាជីពរបស់ខ្លួន។

គួរបញ្ជាក់ដែលថា ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ក៏ត្រូវតែចំណាយពេលជាមួយគ្នាខ្លះដែរ មិនថាការដើរទិញឥវ៉ាន់ ដើរកម្សាន្ត ជូនទៅនេះទៅនោះ ទាំងអស់នេះហើយជាគន្លឹះកាន់តែធ្វើឲ្យទំនាក់ទំនងយើងកាន់តែរឹងមាំ និង មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើន។
ប្រភព ៖ JayneStar.com