តារាសម្ដែង Han So Hee បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតសើចយ៉ាងខ្លាំង បន្ទាប់ពីបានផ្លាស់ប្តូររូបភាព Profile Instagram របស់នាង ទៅជារូបភាពដ៏គួរឲ្យអស់សំណើច នៃក្រុម K-Pop បុរស។

ក្នុងនោះ Han So Hee តែងតែត្រូវបានស្គាល់តាមរយៈ Instagram របស់នាង មិនថានាងបង្ហោះរូបភាពស្អាតៗ ឬរូបភាពប្លែកៗនោះទេ ក្រោយកាលពីថ្ងៃទី 19 ខែតុលា អ្នកនិយមលេងអ៊ីនធើណែត បានកត់សម្គាល់ឃើញថា Han So Hee បានផ្លាស់ប្តូររូបភាព Profile Instagram របស់នាង។

ខណៈពេលដែលតារាស្រីរូបនេះ តែងតែមានរូបភាពប្លែកៗនៅលើ Instagram របស់នាង អ្នកនិយមលេងអ៊ីនធើណែតមានការភាន់ច្រលំបន្តិច បន្ទាប់ពីបានឃើញរូបថតថ្មីរបស់នាង ដែលមានមនុស្សបីនាក់កំពុងវាយខ្នើយគ្នា ក្រោយមកទើបគេរកឃើញថា មនុស្សក្នុងរូបនោះគឺជាសមាជិកក្រុម TXT។

ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់