កាលពីថ្ងៃចន្ទ ទី 30 ខែវិច្ឆិកា កន្លងទៅ Tao បានធ្វើការផ្សាយបន្តផ្ទាល់ តាមរយៈវេទិកាផ្សាយរបស់ចិន Kwaiដែលក្នុងអំឡុងពេលផ្សាយ លោកបានអានសំណួរមួយពីអ្នកគាំទ្រដែលសួរថា តើនាងគួរធ្វើដូចម្តេច ប្រសិនបើមិត្តប្រុសរបស់នាងបោកប្រាស់នាង។

ហើយភ្លាមៗបន្ទាប់ពីអានសំណួរហើយ Tao មិនខ្លាចញញើតនឹងនិយាយការពិតចេញទៅនោះទេ ដោយតារាប្រុសរូបនេះបានប្រាប់អ្នកគាំទ្រថា “បែកគ្នាភ្លាម! មិនក៏អ្នកត្រូវសួរសំនួរបែបនេះមកខ្ញុំទេ? ច្បាស់ណាស់ អ្នកត្រូវបោះបង់ចោលគាត់! គ្រាន់តែប្រាប់គាត់ថា លោកបោកខ្ញុំ បែកគ្នាទៅ បាយ!”។

នៅមិនទាន់អស់ Tao ក៏បានស្នើឲ្យអ្នកគាំទ្រ ជឿជាក់លើខ្លួនឯងបន្ថែមទៀត និងបានសួរអ្នកគាំទ្រថា ហេតុអ្វីបានជានៅតែទ្រាំនៅជាមួយនរណាម្នាក់ ដែលបោកប្រាស់ពួកគេ ព្រមទាំងបានក្រើនរំលឹកអ្នកគាំទ្រ កុំយករបស់ដែលគេបោះចោល ឬត្រឡប់ទៅរកអ្នកដែលធ្លាប់បោកប្រាស់ពួកគេថែមទៀត។

ប្រភព៖ kpopstarz