ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ទូរទស្សន៍រឿង TVB មានការពេញនិយមខ្លាំងសម្រាប់អ្នកទស្សនា មិនថាទាំងសាច់រឿង ទាំងតួអង្គគឺសុទ្ធ។ តួយ៉ាង លោក Ron Ng ដែលជាតារាសម្តែងមួយរូប ដោយសារតែរូបរាងសង្ហា និង ការសាងភាពរឹងមាំ Ron តែងតែជាអ្នកគាំទ្រពេញចិត្ត។

លើសពីនេះ ក្នុងពិធីជួបសំណេះសំណាលនោះ រ៉ន បានទាក់ទាញអ្នកគាំទ្រស្រីៗជាច្រើន ដែលធ្វើឲ្យមានការកកកុញគ្នា ដែលបណ្តាលឱ្យ Ron ដែលមើលទៅមានការអៀនខ្មាស់ និង រំភើបចិត្តជាខ្លាំង។ យ៉ាងណាមិញ តារាវ័យ ៤៣ ឆ្នាំរូបនេះ នៅតែរួសរាយរាក់ទាក់ចំពោះអ្នកគាំទ្រ និង មានកាយវិការលើកដៃគ្រវី ដើម្បីនិយាយសួស្តីដល់ fan របស់ខ្លួនថែមទៀតផង។

តាមរយៈឃ្លីបដែលចែកចាយលើបណ្តាញអ៊ីនធឺណេត អ្នកគាំទ្រស្រីៗដែលចូលរួមទស្សនាមានភាពទាក់ទាញ ដោយពួកគេក៏មានចិត្តសាទរ និងមានចិត្តចង់ចូលជិត Ron យ៉ាងខ្លាំង។ ទោះបីជាមានភាពរួសរាយរាក់ទាក់ក៏ដោយ Ron នៅតែប្រុងប្រយ័ត្ននិងនៅឆ្ងាយពីគ្នាប្រិយមិត្តបន្តិចបន្តួចដែរ។

សរុបមកវិញ ភាពល្បីល្បាញ និងទាក់ទាញចិត្តរបស់អ្នកគាំទ្រ មិនមែនសម្តៅតែភាពខ្លាំងនៅក្នុងការសម្តែងរបស់បុគ្គលនោះឡើយ អ្វីដែលសំខាន់គឺ Ron គាត់តែងតែចេះដាក់ខ្លួនចំពោះប្រិយមិត្តរបស់ខ្លួនជានិច្ច។