នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារបញ្ជាក់ នៅលើបណ្ដាញតេឡេក្រាមផ្លូវការថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ សម្ដេចតេជោ ប្រកាសរៀបចំឱ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ចន្ធ័នីរត្ឋ័ បានចូលរោងការតាមប្រពៃណី។

សម្ដេចតេជោបានសរសេរថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុសឌី ពេជ្រនិងកូនស្រីហ៊ិន ចន្ធ័នីរត្ឋ័។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។

ទន្ទឹមនឹងនោះ សម្ដេចតេជោបញ្ជាក់ថា “ថ្ងៃស្អែក២៧តុលា២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី ហើយនៅថ្ងៃ២២ ខែធ្នូ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ”។

អមជាមួយគ្នា លោកក៏បានបន្ថែមថា “ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ”៕

