ចាំ Sulli ទេ? ភាពយន្ដឯកសាររបស់នាង នឹងចេញផ្សាយលើ Netflix ឆាប់ៗនេះហើយ

News-&-Entertainment-

ក្រុមការងារដែលផលិតភាពយន្ដឯកសាររបស់ Sulli ដែលមានចំណងជើងថា Dear Jinri នឹងចាក់បញ្ចាំងនៅលើ Netflix ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។

ក្នុងនោះ Dear Jinri គឺជាភាពយន្ដនិយាយពីដំណើរជីវិតរបស់ Choi Jinri ឬគ្រប់គ្នាស្គាល់ថា Sulli ហើយខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយលោក Jung Yoon-suk ជាអ្នកដឹកនាំរឿងល្បីៗជាច្រើន ដែល សុទ្ធសឹងជាភាពយន្ដមានគុណភាព និងត្រូវបានដាក់ចូលក្នុងមហោស្រពភាពយន្ដនានា។

ជាមួយគ្នានេះ អ្នកមានគាំទ្ររបស់នាងជាច្រើន ដែលពិតជាមានការត្រេកងរយ៉ាងខ្លាំង ដោយសារតែនេះគឺជាឱកាសមួយ សម្រាប់ពួកគេដែលអាចមានឱកាសបានឃើញ រូបនាងម្ដងទៀតជាមួយស្នាមញញឹម និងការចែករំលែកបទពិសោធន៍នានារបស់នាងផងដែរ។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៩ Sulli បានសម្រេចចិត្តធ្វើអត្ដឃាត ដោយសារតែរូបនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយបើទោះជារូបនាងលែងមានវត្ដមាន ក្នុងពិភពលោកនេះហើយក្ដី ប៉ុន្ដែ Sulli បានបន្សល់ការចងចាំល្អៗដល់អ្នកគាំទ្រជាច្រើនផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង