បន្ទាប់ពីរៀបការជាមួយ Moses Chan ក្នុងឆ្នាំ 2013 Aimee បានឈប់សម្រាកពីការងារដើម្បីមើលថែកូនទាំងបីរបស់ខ្លួន ដោយកូនពៅរបស់នាងឈានចូលអាយុ៧ឆ្នាំហើយ។
ក្នុងពេលឆាប់ៗនេះ Aimee បានចែករំលែកថា នាងចង់យំព្រោះនាងមានអារម្មណ៍រំជួលចិត្តជាខ្លាំង ក្នុងការចាប់ដៃគូជាមួយស្វាមីរបស់ខ្លួនជាលើកដំបូងក្នុងរឿង Romeo and His Butterfly Lover ។

ក្នុងរឿងនោះដែរ Aimee នឹងត្រូវសម្តែងដើរជាតួអង្គពីរនាក់ គឺប្អូនស្រីភ្លោះ និងបងប្រុស ដែលការដើរតួជាកូនភ្លោះភេទខុសគ្នានេះ បានបន្ថែមភាពលំបាកជាច្រើនក្នុងការលេងតួទាំងពីរនេះឲ្យបានល្អ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាកូនភ្លោះប្រុស Aimee ត្រូវកោរសក់របស់នាង និង ត្រូវរឹតដើមទ្រូងផងដែរ។

ជាមួយគ្នានេះដែរ Aimee បាននិយាយថា “ការចងទ្រូងបែបនេះ ធ្វើឲ្យខ្ញុំពិបាកដកដង្ហើមណាស់ ហើយខ្ញុំថែមទាំងមានឈុតឆាកសកម្មភាពបែបនេះច្រើន ដូច្នេះវាទាមទារថាមពលច្រើនដើម្បីសម្តែង”។ បន្ថែមពីនេះ ដោយសារនាងមិនបានថតរឿងជាច្រើនឆ្នាំ Aimee មានអារម្មណ៍ថាមានសម្ពាធយ៉ាងខ្លាំងដោយសារតែបរិយាកាសការងារ និង ត្រូវចំណាយពេលច្រើន ។

លើសពីនេះ នាងបាននិយាយបន្តថា ខ្ញុំភ័យណាស់ ព្រោះខ្ញុំមិនធ្លាប់មានអារម្មណ៍ភ័យនេះពីមុនមកទេ ដោយសារនៅថ្ងៃដំបូង ខ្ញុំ ត្រូវថតដប់ឈុតជាប់គ្នា រួមទាំងឈុតយំផងដែរ។

ចុងក្រោយ Moses បានសរសើរប្រពន្ធរបស់គាត់ថាជាតារាសម្តែងដ៏អស្ចារ្យម្នាក់ ព្រោះនាងបានលះបង់ជាច្រើនដើម្បីសម្តែងក្នុងរឿងមួយនេះ ហើយសម្ពាធការងារបានធ្វើឱ្យ Aimee ពិបាកគេង និងញ៉ាំបានល្អ។
ប្រភព៖ jaynestar.com