ដូចគ្រប់គ្នាដឹងហើយថា បុណ្យ Halloween គឺគេធ្វើនៅថ្ងៃទី 31 ខែតុលា ជារៀងរាល់ឆ្នាំ ហើយវាតែងតែជាឱកាសពិសេស ដែលតារាល្បីៗនាំគ្នាផាត់មុខ និងស្លៀកពាក់ប្លែកៗទៅតាមតួរអង្គផ្សេងៗគ្នា។

គួររំលឹកផងដែរថា ឥឡូវនេះ Halloween មិនត្រឹមតែជាថ្ងៃបុណ្យប្រពៃណី នៅក្នុងប្រទេសលោកខាងលិចប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យ Masquerade ដែលឆ្លើយតបយ៉ាងក្លៀវក្លា ដោយសិល្បករគ្រប់ទីកន្លែង នៅអាស៊ីផងដែរ។

ហើយអ្វីដែលគួរកត់សម្គាល់ គឺពិធីបុណ្យ Halloween ឆ្នាំនេះ នៅតែបន្តក្លាយជាពិធីបុណ្យសម្រាប់តារាអាស៊ី បញ្ចេញភាពច្នៃប្រឌិតជាមួយនឹងឈុតសម្លៀកបំពាក់ និងការតុបតែងខ្លួនប្លែកៗ ប៉ុន្តែមិនចម្លែក និងគួរឱ្យខ្លាចនោះទេ។ ជាពិសេសតារាថៃល្បីៗដូចជា Baifern Pimchanok Nadech Kugimiya Yaya Urassaya Mark Prin Kimmy Kimberley ដែលសុទ្ធតែបានប្រែក្លាយខ្លួន ទៅជាតួអង្គបែបភ័យរន្ធត់ និងប្លែកភ្នែក ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។







