កីឡាហែលទឹក គឺជាការហាត់ប្រាណម្យ៉ាងដែរ ក្នុងការជួយដល់សុខភាពរាងកាយរបស់អ្នកឲ្យរឹងមាំ ហើយវាក៏ផ្តល់អត្ថប្រយោជន៍ ទៅដល់ការសម្រកទម្ងន់ ជួយដុតកាឡូរី និងថែមទាំងធ្វើឱ្យសាច់ដុំរបស់អ្នកមានភាពប្រសើរឡើងក្នុងពេលតែមួយផងដែរ។ តើកីឡាហែលទឹកអាចជួយសម្រកខ្លាញ់ក្បាលពោះបានទេ?
ចម្លើយគឺ ការហែលទឹកជួយឲ្យអ្នកសម្រកខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស ព្រោះវាមានប្រសិទ្ធភាពលើការសម្រកខ្លាញ់ពេញរាងកាយ មិនត្រឹមតែខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ។ លើសពីនេះ ដោយសារតែអ្នកប្រើសាច់ដុំជាស្នូល ក្នុងអំឡុងពេលហែលទឹក ទើបវាអាចបង្កើនល្បឿន នៃការដុតខ្លាញ់ និងជួយអ្នកឱ្យស្រកខ្លាញ់ក្បាលពោះបានលឿនជាងការធ្វើលំហាត់ប្រាណធម្មតា។
ម្យ៉ាងទៀត ការហែលទឹក គឺជាវិធីដ៏ល្អមួយដើម្បីហ្វឹកហាត់រាងកាយរបស់អ្នកឲ្យកាន់តែមានភាពរហ័សរហួន និង ស្វាហាប់ជាងមុន ព្រោះវាជាការហាត់ប្រាណ ដែលប្រើសាច់ដុំមួយតួររាងកាយ បូករួមទាំងអារម្មណ៍របស់អ្នកផងដែរ។
បន្ថែមពីនេះ ការហាត់ប្រាណជួយដល់សសៃឈាមបេះដូង និងជួយជំរុញផ្លូវចិត្តរបស់អ្នក ក្នុងការកាត់បន្ថយ ស្ត្រេស ភាពតានតឹងដែលអ្នកមាន ព្រមទាំងជួយឲ្យសុខភាពបេះដូងរបស់អ្នកកាន់តែប្រសើរឡើងដូចគ្នាដែរ។
ប្រភព៖ crazestyle.com