10ឆ្នាំ សម្រស់ចាំមិនប្រែ Kim Ji Won ត្រូវគេសរសើព្រោងព្រាត!

News-&-Entertainment-

តារាសម្ដែង Kim Ji Won ត្រូវបានគេស្គាល់តាមរយៈរឿងភាគល្បីៗជាច្រើន រួមមាន Fight For My Way, Descendants Of The Sun និងរឿងដ៏ល្បីបំផុតគឺ The Inheritors ត្រូវបានគេស្គាល់ផងដែរថាជា The Heirs ផងដែរ។

ដែលកាលនោះ តារាស្រីរូបនេះ ​មាន​អាយុ​ត្រឹមតែ 21 ឆ្នាំ​ប៉ុណ្ណោះ ​នៅពេល​នាង​សម្តែង​ក្នុង​រឿង K-Drama ដ៏​ល្បីល្បាញ​ ក្នុងឆ្នាំ 2013 ហើយថ្មីៗនេះ នាងក៏​បាន​ចូលរួម​ព្រឹត្តិការណ៍​ម៉ាក​យីហោ Piaget ដ៏​ប្រណិត​របស់​ប្រទេស​ស្វីស ​នៅ​ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2023។

ភ្លាមៗបន្ទាប់ពីចូលរួមក្នុង​ព្រឹត្តិការណ៍នេះ សម្រស់​របស់ Kim Ji Won ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នាងគឺមិនចេះចាស់សោះ មានតែស្អាតជាងមុនទៅទៀត ទោះជាកន្លងទៅ 10ឆ្នាំហើយក៏ដោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង