បន្ទាប់ពីការសម្ដែងរបស់គាត់ក្នុងរឿង A Fist Within Four Walls Benjamin Yuen បានសម្ដែងក្នុងរឿងភាគល្បីៗជាច្រើនទៀត។ ចាប់តាំងពីការថតរឿង Forensic Heroes និង ICAC Investigators 2022 គាត់បានបន្ថយល្បឿនការងាររបស់គាត់យ៉ាងខ្លាំង។

មូលហេតុដោយសារតែ គាត់និងប្រពន្ធរបស់គាត់ឈ្មោះ Bowie Cheung កំពុងរំពឹងថានឹងមានកូនដំបូង នៅពាក់កណ្តាលខែវិច្ឆិកានេះ។លើសពីនេះ គូស្នេហ៍មួយគូនេះបានថតវីដេអូដើម្បីចែករំលែកអារម្មណ៍ចង់ក្លាយជាឪពុកម្ដាយក្នុងពេលឆាប់ៗនេះ។

ទោះជាដំបូងឡើយ Benjamin ធ្លាប់ផ្តល់អាទិភាពដល់អាជីពរបស់គាត់ខ្លាំង ប៉ុន្តែ គាត់បាននិយាយថា “ឥឡូវនេះ គ្រួសារគឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ” ។ ជាអារម្មណ៍ដំបូងរបស់គាត់ក្នុងការធ្វើជាឪពុករបស់គេ ហើយគាត់ក៏មានសេចក្តីរំភើបជាខ្លាំងចំពោះរឿងមួយនេះ និង អរគុណដ៏ភរិយារបស់ខ្លួនជាខ្លាំងក្នុងការលំបាកមួយនេះ។
ប្រភព ៖ Jaynestar.com