កាលពីយប់ថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងទៅនេះ គូស្នេហ៍ Kimmy Kimberley និង Mark Prin បានរៀបចំពិធីជប់លៀងមង្គលការ នៅសណ្ឋាគារប្រណីតមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលមានការចូលរួមពីតារារួមអាជីពល្បីៗជាច្រើន។

ក្នុងនោះ មុនពេលពិធីមង្គលការជាផ្លូវការបានប្រព្រឹត្តទៅ គូស្នេហ៍មួយគូនេះ បានលេចមុខរួមគ្នាក្នុងឈុតកូនក្រមុំ និងកូនកំលោះ ដើម្បីចែករំលែករឿងមួយចំនួន ដល់បណ្តាញសារព័ត៌មាន ហើយនៅពីមុខកាមេរ៉ានៃប្រព័ន្ធផ្សព្វផ្សាយ កូនកំលោះ Mark Prin មិនស្ទាក់ស្ទើរក្នុងការថើបកូនក្រមុំ Kimmy Kimberley យ៉ាងផ្អែមល្ហែមនោះទេ។

បន្ទាប់មក អ្នកទាំងពីរបានផ្លាស់ប្តូរសម្លៀកបំពាក់ផ្សេងៗគ្នា ដើម្បីចូលរោងការ និងថតរូបជាមួយភ្ញៀវដែលមានវត្តមានក្នុងពិធីមង្គលការ មិនតែប៉ុណ្ណោះក្នុងនាមជាកំពូលតារាក្នុងកម្មវិធី Thai showbiz វាមិនចម្លែកទេដែលពិធីមង្គលការ Kimmy Kimberley និង Mark Prin មានការចូលរួមពីមនុស្សជាច្រើន ក្នុងឧស្សាហកម្មកម្សាន្ត រួមទាំងសិល្បករ ផលិតករភាពយន្ត និងអ្នកវិនិយោគធំៗ។

គួររំលឹកផងដែរថា កន្លងមកកាលពីខែកញ្ញា គូស្នេហ៍មួយគូនេះ បានប្រារព្ធពិធីមង្គលការដ៏ផ្អែមល្ហែម និងរ៉ូមែនទិក នៅវីឡាដ៏ប្រណិតមួយកន្លែង ក្បែរបឹង Como ប្រទេសអ៊ីតាលី ដោយមានវត្តមានមិត្តភ័ក្តិជិតស្និទ្ធរបស់ពួកគេទាំងអស់។


ប្រភព៖ kenh14