មិនធម្មតា Concert របស់ Sting កាលពីយប់មិញមានអ្នកចូលរួមរហូតដល់ ខ្ទង់ម៉ឺននាក់!

News-&-Entertainment-

ដូចអ្នកគាំទ្រជាច្រើន ពិតជាបានដឹងហើយថា កាលពីយប់ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2023 កន្លងទៅនេះ Sting បានរៀបចំការប្រគុំតន្រ្តីដ៏ធំមួយដែលមានឈ្មោះថា Sting Musicverse Festival។

ក្នុងនោះមានការចូលរួមពីតារាល្បីជាច្រើន មិនថាក្នុងប្រទេស ឬក្រៅប្រទេសដូចជា លោក G-Devith, DJ SODA មកពីប្រទេសកូរ៉េ, URBOYTJ មកពីប្រទេសថៃ, Tena, Step, Suly Pheng, Vy Dyneth និងសិល្បករជំនាន់ថ្មីជាច្រើននាក់ទៀត។

ក្រោយបញ្ចប់ការប្រគុំតន្រ្តី លោក G-Devith បានបង្ហាញពីទិន្នន័យ​នៃការចូលរួមរបស់អ្នកគាំទ្រថា មានអ្នកចូលរួម​សរុប​ នៅក្នុងតំបន់ការប្រគំតន្រ្តីខាងក្នុង មានចំនួន 13,400នាក់ និង បងប្អូនដែលមិនបានចូលរួម ដោយជាប់នៅខាងមុខប្រមាណ 2,000នាក់ជាង ដែលនេះជាលទ្ធផលជោគជ័យមួយជំហានទៀត ដូចការរំពឹងទុក។

ព្រមទាំងអរគុណបងប្អូនអ្នកគាំទ្រ សម្រាប់ការចំណាយពេលវេលា និង ថវិការក្នុងការចូលរួមដំណើរជាមួយលោក និងក្រុមការងារផងដែរ។  

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង