ភាពយន្ដឯកសាររបស់ Sulli ទម្លាយអត្ដចរិតពិតរបស់នាង ធ្វើឲ្យហ្វេនកាន់តែស្រណោះ

News-&-Entertainment-

កាលពីថ្ងៃទី 13 ខែវិច្ឆិកា ភាពយន្តឯកសាររបស់ Sulli ដែលមានឈ្មោះថា ‘Dear Jinri’ ត្រូវបានចេញផ្សាយនៅលើ Netflix ដែលជាផ្នែកមួយ នៃស្នាដៃចុងក្រោយរបស់នាងគឺ ‘Persona: Sulli’ ។

ក្នុងនោះ ‘Dear Jinri’ គឺជាភាពយន្តឯកសារដ៏គួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីជីវិត និងចិត្តគំនិតរបស់ Choi Jinri (Sulli) ក្នុងនាមជាមនុស្សធម្មតាម្នាក់ និងបានបង្ហាញក្នុងទម្រង់បែបបទសំភាសន៍ជាមួយ Sulli ផ្ទាល់ ចែកជួនទៅដល់អ្នកគាំទ្រអំពីបទពិសោធន៍ គំនិត និងអារម្មណ៍ដ៏ជ្រាវជ្រៅរបស់ Sulli ។

ទន្ទឹមនឹងនោះ Sulli បញ្ចេញការតស៊ូរបស់នាង ហើយបានសារភាពថា “តាំងពីខ្ញុំនៅក្មេងមក ខ្ញុំមានអារម្មណ៍ថាត្រូវបានបង្ខាំងដោយពាក្យ ‘Beautiful’ នៅពេលណាដែលមនុស្សនិយាយថា ‘អ្នកស្អាត’ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាពួកគេនិយាយមកខ្ញុំ ខ្ញុំចង់ដឹងថា តើគំនិតអ្វីខ្លះដែលនាំឱ្យពួកគេហៅខ្ញុំថា ស្អាត វាមានអារម្មណ៍ថា ខ្ញុំត្រូវបានគេរំពឹងថានឹង ត្រូវរៀបអាកប្បកិរិយាឲ្យល្អ ហើយប្រសិនបើខ្ញុំមិនធ្វើចឹង ឬមិនមិន​សូវ​ស្អាតទេ ខ្ញុំ​នឹង​ជួប​បញ្ហា”។

ហើយតាមរយៈការរៀបរាប់នេះធ្វើឲ្យ អ្នកគាំទ្ររបស់ Sulli កាន់តែអាណិត ស្រណោះអាឡោះអាឡៃនាងថែមទៀត។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង