Vincent Wong មាន​អារម្មណ៍​ច្របូកច្របល់ ដោយសារ​ខ្វះទិសដៅការងារ

Vachana-Website-News-Entertainment-Ad-1

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Vincent បានលើកឡើងអំពីភាពតានតឹងដំបូងរបស់គាត់ ដោយសារតែទិសដៅការងាររបស់ខ្លួនមានសភាពមិនទាន់ច្បាស់លាស់។ បន្ទាប់ពីបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម TVB ពីរដង និងបានថតរឿងភាគជាច្រើនមក។

បច្ចុប្បន្ន Vincent ពិតជាទទួលបានប្រិយភាពជាខ្លាំង ហើយគាត់កំពុងផ្តោតលើការរីកលូតលាស់អាជីពរបស់គាត់នៅក្នុងប្រទេសចិនផងដែរ។ ទោះជាយ៉ាងណា គាត់​បាន​រំឭក​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​បង់​ក្នុង​អំឡុង​ពេល​ ដែលខ្ញុំមិនទាន់ស្គាលល់ពីខ្លួនឯងច្បាស់ ហើយ សុខៗខ្ញុំស្រាប់តែមិនដឹងថាខ្ញុំចង់បានអ្វីពិតប្រាកដ។

តាមពិតទៅ ខ្ញុំនៅតែមិនអាចឈប់គិតពីគោលដៅ និងគោលបំណងនៃជីវិតរបស់ខ្ញុំឡើយ។ លើសពីនេះ   Vincent បានបន្តថា តាមពិតទៅ អ្វីដែលនាំគាត់ឱ្យដើរលើផ្លូវនៃការសម្តែងបានយ៉ាងល្អបែបនេះ គឺមកពី ក្តី សុបិនកាលពីកុមារភាពរបស់គាត់ ហើយគាត់មិនដែលចង់ក្លាយជាតារាសម្តែងនោះទេ។ 

ប៉ុន្តែ គាត់ចូលចិត្តគំនូរ និងសិល្បៈទៅវិញ។ ក្រោយពី Vincent ធំដឹងក្តី  ហើយបានស្តាប់រឿង Four Heavenly Kings គាត់បាន ចាប់ផ្តើម ស្រលាញ់តន្ត្រី និងការសម្តែង ហើយថែមទាំងបានចុះឈ្មោះចូលរៀនកម្មវិធីថ្នាក់សម្តែងយុវវ័យនៅ TVBថែមទៀតផង ។ 

ពេល មានអាយុ 20 ឆ្នាំ Vincent បានចាប់ផ្តើមអាជីពតន្ត្រីរបស់គាត់ បន្ទាប់មកផ្លាស់ប្តូរពីការច្រៀងទៅជាការសម្ដែងវិញ។

បន្ថែមពីនេះ Vincent បានបញ្ចេញនូវទេពកោសល្យសម្ដែងរបស់គាត់យ៉ាងពេញលេញដែលដើរតួនាទីជាអ្នកនាំមុខគេ។  ដូចនេះ ហើយ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ Vincent ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតពីរដង និងថែមទាំងមានប្រជាប្រិយភាពលើសពីអ្នកគាំទ្រដែលមានស្រាប់។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង