អ្នកណាមិនស្គាល់ Tao ដែលកាលពីមុនជាសមាជិកម្នាក់ក្នុងក្រុម EXO ហើយចំណុចមួយដែល គ្រប់គ្នាចូលចិត្ត គឺ Tao ជាមនុស្សត្រង់ គិតបែបណាឆ្លើយបែបហ្នឹង មិនចូលចិត្តធ្វើជាមនុស្ស fake។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្មីៗនេះមានហ្វេនប្រទះឃើញ Tao បិទម៉ាសសន្លឹកថែរក្សាសម្រស់ នៅលើយន្តហោះតែម្តង ដោយមិនគិតនិងខ្វល់រក្សារូបភាពជាតារា នៅតាមទីសាធារណៈរបស់ខ្លួន ដែលនេះបានធ្វើឲ្យហ្វេនអស់សំណើច និងបញ្ចេញមតិថា តែចង់ស្អាតហើយ គឺមិនខ្វល់អ្វីទាំងអស់។

គួររំលឹកផងដែរថា កាលពីកន្លងទៅ Tao ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលលោកបានឆ្លើយសំណួររបស់ហ្វេនដែលសួរថា “តើធ្វើបែបណាបើប្រុសបោក” ហើយ Tao បានលើកទឹកចិត្តឲ្យនាង មានភាពជឿជាក់លើខ្លួនឯង និងបោះបង់មនុស្សប្រុសបែបនោះចោល។



ប្រភព៖ Eat Melon
បញ្ចេញមតិយោបល់