នៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2023 នេះ សារព័ត៌មាន SBS News បានរាយការណ៍ថា ប៉ូលីស Gang Seo បានចាប់ខ្លួនស្ត្រីម្នាក់ ដែលមានអាយុ 30 ឆ្នាំ ដោយរបាយការណ៍បានបញ្ជាក់ថា ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនពីបទវាយប្រហារតារាសម្ដែង Park Eun Tae ដោយប្រើកាំបិត ក្នុងបន្ទប់ផ្លាស់ប្តូរផ្លាស់ប្តូរសម្លៀកបំពាក់។

នារីម្នាក់នេះត្រូវបានគេរាយការណ៍ថា បានចូលទៅជិតតារាសម្ដែងដំបូង ដោយបញ្ជាក់ថានាងជាអ្នកគាំទ្រ មុននឹងដកកាំបិតចេញមកដើម្បីវាយប្រហារ ហើយ Kyuhyun សមាជិកក្រុម Super Junior ត្រូវបានគេរាយការណ៍ថាបានរងរបួស នៅពេលដែលគាត់ព្យាយាមធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ស្ត្រីនោះ និងបានបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ខណៈដែលលោករងរបួលស្រាល។

ទាំង Park Eun Tae និង Kyuhyun បាននិយាយថា ពួកគេមិនដែលបានជួបស្ត្រីនោះទេ ហើយប៉ូលិសក៏កំពុងស៊ើបអង្កេតលើស្ត្រីរូបនេះ និងគ្រោងចោទប្រកាន់នាងបន្ថែមទៀតពីបទលួចតាម។

ប្រភព៖ Koreaboo