Mai Davika ស្អាតដូចទេពធីតា ក្នុងកម្មវិធីខួបកំណើតម្តាយនៅវីឡាតម្លៃថ្លៃ

News-&-Entertainment-

កាលពីថ្ងៃទី 24 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ Mai Davika បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងពិធីខួបកំណើត ម្ដាយបង្កើតរបស់នាង នៅឯផ្ទះវីឡាដ៏ប្រណិតរបស់នាង។ ល្បីថាក្នុងឱកាសពិសេសនេះ នាងក៏បានប្រែខ្លួនជាតួឯកស្រីក្នុងឈុតប្រពៃណីថៃ ដើម្បីអបអរខួបកំណើតម្តាយរបស់នាងផងដែរ។

ភ្លាមៗនោះ រូបភាពដ៏ស្រស់ស្អាតរបស់ Mai Davika ក្នុងពិធីជប់លៀងនេះ ទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធើណែតយ៉ាងលឿន ហើយតាមរយៈរូបថតដែលបានចែករំលែកជាបន្តបន្ទាប់ Mai Davika បានបង្ហាញពីភាពស្និទ្ធស្នាល និងភាពលេចធ្លោរបស់នាង ក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងម៉ូតសក់ស្អាតប្លែកជាដើម។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ មិត្ត​ប្រុស Mai Davika តារា​សម្ដែង​ល្បី​ឈ្មោះ Ter Chantavit ក៏​បាន​ចូល​រួម​ពិធី​ជប់លៀង​នេះ​ដែរ ដោយលោកបានស្លៀកសំលៀកបំពាក់សាមញ្ញ ហើយបានជួយមិត្តស្រីរបស់ខ្លួន រៀបចំខួបកំណើតដ៏គួរឱ្យចងចាំមួយសម្រាប់ម្តាយរបស់នាង។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង