មិនធម្មតាទេ! ក្មួយស្រីទាំង 2 របស់ម្ចាស់ក្សត្រី Diana ក៏ជាហ្វេនរបស់ Jisoo ដែរ

News-&-Entertainment-

កាលពីថ្ងៃទី 22 ខែវិច្ឆិកា BLACKPINK បានបង្កភាពចលាចលនៅក្នុងសហគមន៍អនឡាញ នៅពេលចូលរួមក្នុងពិធីជប់លៀងរដ្ឋនៅឯវិមាន Buckingham ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុន Jisoo បានចែករំលែករូបថតជាច្រើនសន្លឹក ដែលថតបានក្នុងពេលចូលរួមព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរូបភាពដែលបានបង្ហោះជាបន្តបន្ទាប់ តារាចម្រៀងស្រីកើតឆ្នាំ ១៩៩៥ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងមន្តស្នេហ៍ដ៏ប្រណិត ទាក់ទាញអ្នកទស្សនា។

ហើយអ្វីដែលគួរកត់សម្គាល់នោះគឺ ក្មួយស្រីទាំងពីររបស់ម្ចាស់ក្សត្រី Diana គឺកញ្ញា Amelia Spencer និង Eliza Spencer មិនអាចព្រងើយកន្តើយនឹងភាពស្រស់ស្អាតរបស់ Jisoo បានទេ ខណៈពេលដែល Eliza សរសើរ Jisoo ថាស្អាតខ្លាំង ចំណែកឯ Amelia ក៏ទាក់ទាញការចាប់អារម្មណ៍ដូចគ្នា នៅពេលដែលនាងបង្ហាញបេះដូងយ៉ាងក្លៀវក្លាក្នុងរូបភាព។

គួររំលឹកផងដែរថា នៅឆ្នាំ 2021 Eliza បាន Like ការបង្ហោះអំពី Jisoo នៅលើគណនីបណ្តាញសង្គមរបស់ Dior Beauty ទន្ទឹមនឹងនេះ Amelia ក៏បាន Follow Instagram របស់ Jisoo និង Like ការបង្ហោះរបស់តារាស្រី Kpop ជាច្រើនផងដែរ។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង