កញ្ញា Sokea Kimleang ហៅកូនអាន ជានាដការីមួយរូបដែលមានឆន្ទៈ ផ្សព្វផ្សាយវប្បធម៍ និងអរិយធម៌ខ្មែរឲ្យពិភពលោកដឹងឮ។

លើសពីនេះ តារាស្រីរូបនេះបានជំរុញទឹកចិត្ត និងផ្នត់គំនិតរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់ ឲ្យមានមោទនភាព និង រួមចំណែកគាំទ្រថែរក្សា ស្រឡាញ់ និង លើកស្ទួយវប្បធម៍ជាតិរបស់ខ្លួនឡើងវិញ។
ការបញ្ចេញក្បាច់រាំរបាំបុរាណនីមួយៗបានគ្រប់ទម្រង់ជាមួយសមត្ថភាពរបស់ខ្លួន ទើបធ្វើឲ្យប្រជាជនខ្មែរយើងមួយចំនួន បានភ្ញាក់ខ្លួន និង ស្គាល់ពីអ្វីដែលជារបស់ជាតិខ្លួន។

លើសពីនេះ កញ្ញារូបនេះ បានធ្វើឲ្យយើងដឹងថា ប្រជាជនខ្មែរបានបំភ្លេចអ្វីដែលជារបស់ខ្លួន
និងច្រលំថាជាវប្បធម៌របស់គេទាំងដែលគេលួចចំលងពីប្រទេសខ្លួនឯងសោះ។
ស្នាដៃមួយចំនួនរបស់ កូនអាន បានក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងៗ ជំនាន់ក្រោយ ឲ្យដឹងកាន់តែច្បាស់ ដោយគ្មានការភាន់ច្រលំបែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចំលងកែបន្លំយកទៅ។

ក្នុងនាមយើងជា កូនខ្មែរគ្រប់រូប សូមផ្តល់ក្តីសោមនស្សយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កញ្ញា និង សហការងារ ក្នុងការខិតខំបង្កើតស្នាដៃជាច្រើនកន្លងមក ដើម្បីថែរក្សាវប្បធម៌របស់ខ្មែរយើង។
