មិនចាំយូរ Benjamin Yuen បានសសេរពីទស្សនៈកូនប្រុសរបស់ខ្លួន និង បង្ហោះសារអរគុណត្រួសៗ លើបណ្តាញសង្គមរបស់ខ្លួន

Vachana-Website-News-Entertainment-Ad-1

កាដូដ៏ធំសម្រាប់ឆ្នាំ ២០២៣ នេះធ្វើឲ្យ Benjamin Yuen and Bowie Cheung សប្បាយចិត្តជាខ្លាំង ព្រមទាំងចែករំលែកសារអរគុណខ្លះៗ លើបណ្តាញសង្គមរបស់ខ្លួនដោយរីករាយថែមទៀត។ លើសពីនេះ Benjamin សរសេរពីទស្សនៈរបស់កូនប្រុស

យ៉ាងជ្រាលជ្រៅដូចខាងក្រោម ៖ 

“ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2023- ទីបំផុតខ្ញុំបានឃើញប៉ា និងម៉ាក់ហើយ!

“ម៉ាក់​រំជួល​ចិត្តណាស់​ពេល​ឮ​ខ្ញុំ​ស្រែក ហើយ​ម៉ាក់បានយំ​ជាច្រើនម៉ោង ចំណែកប៉ា​បាននៅ​ក្បែរម៉ាក់គ្រប់ពេល ដោយមិនហ៊ានចេញទៅណាឆ្ងាយ និង​បាន​កត់ត្រា​ដំណើរ​ការសម្រាល​ទាំង​មូល​ដោយ​រីករាយថែមទៀតផង។ ជាពិសេស នៅពេលប៉ាកំពុងកាត់​ទងផ្ចិតរបស់ខ្ញុំ ខ្ញុំ​មិន​អាចទន្ទឹងក្នុងការ​រង់​ចាំ​បើក​ភ្នែក​ឃើញពួក​គាត់បាន​ទេ។

សម្រាប់ដំណើរការសម្រាលទាំងមូល សូមអរគុណលោកវេជ្ជបណ្ឌិត Cheung មកពីនាយកដ្ឋានសម្ភព និងរោគស្ត្រីសម្រាប់វិជ្ជាជីវៈរបស់ពួកគេ នឹងធ្វើឱ្យប៉ា និងម៉ាក់របស់ខ្ញុំ មានអារម្មណ៍ទុកចិត្តក្នុងពេលពិនិត្យផ្ទៃពោះមុនពេលសម្រាល។ រីឯមុខរបួសក្រោយសម្រាលរបស់ម៉ាក់ គឺមិនសូវឈឺទេ ហើយគាត់អាចក្រោកពីដំណេកបានយ៉ាងឆាប់រហ័ស។

សូមអរគុណ លោកវេជ្ជបណ្ឌិត Chan មកពីនាយកដ្ឋានថ្នាំស្ពឹក។ ទោះបីជាសរសៃរបស់ម៉ាក់តូចចង្អៀតក៏ដោយ ក៏គាត់នៅតែអាចជួយចាក់ថ្នាំស្ពឹកឲ្យម៉ាក់បានយ៉ាងលឿន។ សូមអរគុណដល់លោកវេជ្ជបណ្ឌិត Yeung មកពីនាយកដ្ឋានកុមារ ដែលបានមើលថែខ្ញុំយ៉ាងយកចិត្តទុកដាក់នៅពេលដែលខ្ញុំបានចូលមកក្នុងពិភពលោកមួយនេះ ។ សូមអរគុណដល់គិលានុបដ្ឋាយិកា Ruby និងគិលានុបដ្ឋាយិកាផ្សេងទៀតទាំងអស់ ដែលបានមើលថែខ្ញុំ និងបំពេញតម្រូវការ ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ម៉ាក់ខ្ញុំដោយអត់ធ្មត់។ 

មិនតែប៉ុណ្ណោះ គិលានុបដ្ឋាយិកា ក៏បានបង្រៀនម៉ាក់ពីរបៀបចិញ្ចឹម និងមើលថែខ្ញុំ អស់ពីចិត្តផងដែរ។ ចុងក្រោយ ខ្ញុំសូម អរគុណចំពោះ អ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់ មើលថែ និងជូនពរល្អៗដល់ខ្ញុំជាច្រើន។ ខ្ញុំមកនេះ ដើម្បីនិយាយអរគុណសម្រាប់ទឹកចិត្តអ្នកទាំងអស់គ្នា ហើយខ្ញុំរំភើបណាស់ដែលមានវត្តមានក្នុងគ្រួសារមួយនេះ។

ប្រភព ៖ jaynestar.com

កែសម្រួលដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង