នៅក្នុងពីធីសម្ភោធ រឿងភាគថ្មីរបស់ TVB Darkside Of The Moon នៅទីក្រុង Shenzhen កាលពីថ្ងៃទី៥ ខែធ្នូ Vincent Wong បានធ្វើឲ្យអ្នកគាំទ្រ និង ទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងនៅពេលដែលគាត់បានប្រកាសថា នឹងចាកចេញពី TVB ។

លើសពីនេះ នៅក្នុងបទសម្ភាសន៍មួយ លោក Vincent បានចែករំលែកថា កាលពី ៦ខែមុន កិច្ចសន្យារបស់លោកនៅក្នុង TVB បានបញ្ចប់ ហើយតារាសម្តែងប្រុសរូបនេះមិនបានបន្តកិច្ចសន្យារបស់គាត់ទៀតទេ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រនៅតែអាចរំពឹងថានឹងឃើញគាត់នៅក្នុងរឿងភាគរបស់ TVB បន្តទៀត ខណៈដែលគាត់នឹងអាចចូលរួមសម្តែងជាមួយស្ថានីយ៍ដទៃទៀត។

ក្រោយពីចប់កុងត្រា ស្ថិតក្នុងការពិចារណា ហើយនឹងមិនទាន់បានចុះកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រងមួយណា ទើបសិល្បកររូបនេះ ត្រូវចាត់ចែងការងារដោយខ្លួនឯង ដែលជាបញ្ហាប្រឈមសម្រាប់លោកផងដែរ។ បន្ថែមពីនេះ តារាសម្តែងរូបនេះ នឹងត្រឡប់ទៅធ្វើការជាមួយអតីតសហការីដូចជា Tavia Yeung និង Rosina Lam ក្នុងរឿង Darkside Of The Moon វិញ។
ប្រភព ៖ todayonline.com