ជាការពិតដែលមានឃ្លាមួយ ត្រូវបានគេនិយាយនៅទូទាំងពិភពលោក ថា “អ៊ីនធើណែតគឺជារៀងរហូត” មានន័យថា អ្វីៗដែលបានបង្ហោះ និងចែករំលែកតាមអ៊ីនធើណែត គឺទំនងជានឹងមិនរលាយបាត់នោះទេ សូម្បីតែនៅពេលដែលវាត្រូវបានលុបក៏ដោយ។
នេះជាការពិតសម្រាប់តារា K-Pop ផងដែរ ខណៈដែលមនុស្សមួយចំនួន បានចែករំលែកអ្វីដែលពួកគេបានលុបវា ហើយនៅតែបង្កឱ្យមានភាពចម្រូងចម្រាស ឬការពិភាក្សាដ៏ក្ដៅគគុកក្នុងចំណោមអ្នកគាំទ្រ ខាងក្រោមនេះគឺជាតារាចំនួន ៥ ដែលការបង្ហោះរបស់ពួកគេ នៅតែបង្កភាពចម្រូងចម្រាស ទោះបីត្រូវបានលុបចេញក៏ដោយ។
១. Jeon Somi
Jeon Somi បានឆ្លើយតបទៅនឹង tweet របស់អ្នកគាំទ្រ ដែលធ្វើត្រាប់តាម Trend ដែល OP នឹងរាយបញ្ជីក្រុមសិល្បករដែលពួកគេមិនចូលចិត្ត ហើយរួមបញ្ចូលនូវអ្វីដែលពួកគេបានធ្វើ ក្នុងនោះ Tweet បានសរសេរពាក្យមិនល្អដាក់ឈ្មោះសិល្បករ YG Entertainment ជាច្រើន តែបានសរសើរ Somi ហើយភ្លាមៗ Somi បានចូលទៅឆ្លើយតបថា “យេស ពួកគេចូលចិត្តខ្ញុំ”។ ក្រោយការឆ្លើយតប អ្នកខ្លះយល់ថា Tweet នេះគឺជាការលេងសើចបែបកំប្លែង ខណៈអ្នកខ្លះទៀតយកវាជាសញ្ញានៃការមិនគោរព ចំពោះសិល្បករផ្សេងទៀតដែលបានលើកឡើង។



២. Soul សមាជិកក្រុម P1Harmony
ខណៈពេលដែលកំពុងលេងជាមួយនឹង trend រូបថត AI នាពេលថ្មីៗនេះ Soul បានចែករំលែករូបថតដែលបានកែសម្រួល AI ជាបន្តបន្ទាប់នៅលើ X មុនពេលលុបការបង្ហោះមួយចោល ដែលរូបថតមួយសន្លឹកបង្ហាញពី Soul ពាក់ durag ដែលជាក្រណាត់របស់ជនជាតិស្បែកខ្មៅ។


៣. Taeyong សមាជិកក្រុម NCT
Taeyong សមាជិក NCT បានចែករំលែកវីដេអូមួយ ដោយប្រើសម្លេងដែលបានកែសម្រួលរបស់ Chaewon សមាជិកក្រុម LE SSERAFIM កំឡុងពេលដែលនាងនិយាយខុស នៅក្នុងការប្រគំតន្ត្រីរបស់នាង។ ក្រោយមកទោះជាតារាប្រុសនេះលុបចោល ឬក៏លោកមិនមែនជាមនុស្សដំបូងដែលប្រើសម្លេងនេះក៏ដោយ ក៏មនុស្សជាច្រើនយល់ថាវាទង្វើមិនគួរឲ្យគោរព ហើយថាលោកកំពុង ចំអកឱ្យនាង ជាដើម។


៤. Chaeyoung ក្រុម TWICE
កំឡុងពេលក្រុម TWICE នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ Chaeyoung បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង ដែលពាក់អាវយឺតដែលមានរូប swastika នៅលើវា ហើយដោយសារតែរូបភាពរបស់ swastika ជានិមិត្តសញ្ញាស្អប់ ដែលវាធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងមុន និងក្រោយពេលដែលនាងបានលុបរូបថតនោះ ក្រោយមក Chaeyoung ក៏បានសុំទោសចំពោះការពាក់អាវនោះផងដែរ។

៥. RM សមាជិកក្រុម BTS
នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣ RM របស់ BTS បានបង្ហោះរូបថតខ្លួនឯង កំពុងជក់បារីនៅលើ Instagram របស់លោក ហើយទោះជារូបថតនេះមិនបានរក្សាទុកយូរ ក្រោយត្រូវបានលុបវិញភ្លាមៗក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែចាប់អារម្មណ៍ ដូចជានឹងតារារូបណាដែលត្រូវបានគេរកឃើញថាជក់បារី អ្នកនិយមលេងអ៊ីនធើណែតមានអារម្មណ៍ច្របូកច្របល់ ទោះជា RM ជាមនុស្សពេញវ័យក៏ដោយ។

ប្រភព៖ Koreaboo