Ashley Chu មានគម្រោងនឹងចាកចេញពីTVB បន្ទាប់ពីថតរឿងចប់នៅក្នុងខែធ្នូនេះ

Vachana-Website4-News-Entertainment-Ad

កាលពីថ្ងៃទី ២៥ ខែកញ្ញា  Ashley Chu បានបញ្ជាក់ថានាងនឹងចាកចេញពី TVB បន្ទាប់ពីកិច្ចសន្យារបស់នាងត្រូវបានបញ្ចប់។

តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ដែលថា ការសម្រេចចិត្តចាកចេញរបស់នាង គឺ ដោយសារតែនាងមានអារម្មណ៍ថាដល់ពេលដែលត្រូវចេញទៅរកអ្វីដែលថ្មីសម្រាប់នាង និង ដោយសារតែនាងកំពុងមានផែនការបន្ទាប់ទៀតសម្រាប់ជីវិតរបស់នាង។

លើសពីនេះ នាងបាននិយាយបន្ថែមទៀតថា “ខ្ញុំនឹងបន្តថតរឿងថ្មីរបស់ខ្ញុំ រហូតដល់ចប់រួចរាល់នៅក្នុងខែធ្នូនេះ ហើយខ្ញុំសង្ឃឹមថា អ្វីដែលជាបទពិសោធន៍របស់ខ្ញុំនឹងអាចមានប្រយោជន៍សម្រាប់ថ្ងៃខាងមុខ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា “Please advise me in the future. You are welcome to send messages to my inbox to inquire about work matters.

.” គួរបញ្ជាក់ដែរថា Ashley បានចូលធ្វើការនៅក្នុងក្រុមហ៊ុនចាប់តាំងពីឆ្នាំ 2013 ប៉ុន្តែក៏មានបញ្ហាមួយចំនួនដែរ ដោយតារាស្រីរូបនេះត្រូវបានបង្ខំឱ្យឈប់សម្រាករយៈពេលមួយឆ្នាំ បន្ទាប់ពីនាងត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវបោកប្រាស់ជាមួយតារាសម្តែងរួមរឿង “Story of Zom-B” និងរៀបការជាមួយបុរស Jackson Lai ក្នុងឆ្នាំ 2020។ 

ក្រោយមកក៏បានវិលមកចូលរួមសម្តែងឡើងវិញក្នុងរឿង “Narcotic Heroes”ហើយទទួលបាន​ការ​កោត​សរសើរ​ចំពោះ​ការ​សម្ដែង​ក្នុង​រឿងនេះយ៉ាងពេញទំហឹង។​

ប្រភព ៖ yahoolife.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង