យោងតាមសារព័ត៌មានបារាំង NJR បានឲ្យដឹងថា មហាសេដ្ឋីហ៊ីបហប Jay-Z បានរៀបចំពិធីខួបកំណើតរបស់ខ្លួន នៅទីក្រុង Bordeaux ប្រទេសបារាំង ដោយមានភ្ញៀវជាងមួយរយនាក់ចូលរួម។

សារព័ត៌មានរបស់គាត់បានរាយការណ៍ថា ក្រៅពីប្រពន្ធកូន និងមិត្តភ័ក្តិដ៏យូរអង្វែងរបស់គាត់ Jay-Z ក៏បានអញ្ចើញតារាចម្រៀង Rihanna និងដៃគូ A$AP Rocky តារាសម្ដែង Ellen Pompeo ហើយក៏មានវត្តមាន Lisa និងម្តាយនៃគ្រួសារ Kardashian គឺ Kris Jenner ផងដែរ។

ទោះបីជាមានការរាយការណ៍ អំពីបញ្ជីឈ្មោះភ្ញៀវកិត្តិយសក៏ដោយ ក៏មិនទាន់មានរូបថតណាមួយចេញមកដែរ ចាប់តាំងពីពិធីជប់លៀងជាព្រឹត្តិការណ៍ឯកជន។
បន្ថែមពីនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ថា Lisa បានចូលរួមកម្មវិធីខួបកំណើត ដោយសារតែនាងបានថតរូបពីស្ថានីយ៍រថភ្លើង Langon ដែលស្ថិតនៅជាយក្រុង Bordeaux ។


ប្រភព៖ Allkpop
បញ្ចេញមតិយោបល់