Han So Hee ស្អាតប្លែកខ្លាំង ជាមួយរូបរាងរបស់នាងក្នុងកម្មវិធីនាឡិកាប្រណិត Omega

News-&-Entertainment-

ថ្មីៗនេះ Han So Hee បានចូលរួមក្នុងព្រឹត្តិការណ៍មួយ សម្រាប់ម៉ាកនាឡិកាប្រណីត Omega ដែលនាង​បាន​ហោះហើរទៅ​ហុងកុង ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ បន្ទាប់មកក៏បង្ហាញខ្លួនក្នុង​រ៉ូប​ពណ៌​ខ្មៅ​ដ៏ទាក់ទាញ ប្រៀបដូចជាទេពធីតា។

មិនតែប៉ុណ្ណោះ អមជាមួយនឹងអាវធំគ្របពីលើស្មា ស៊ីជាមួយនឹងរ៉ូបនោះកាន់តែធ្វើឲ្យតារាស្រីរូបនេះ មើលទៅទាន់សម័យ និងថ្លៃថ្នូលើសដើម ហើយទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​របស់​នាង ​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នាដែលមានវត្តមាននៅទីនោះ ភ្លឹកអស់ស្មារតី។

គួររំលឹកផងដែរ មុននេះ Han So Hee ធ្លាប់​ទទួល​បាន​ការ​វះ​កាត់​ច្រមុះ ​សម្រាប់​ជំងឺ​រលាក​ច្រមុះរបស់នាង ហើយដោយសារ​ការ​ហើម​មិនទាន់​ស្រក​ទាំងស្រុង ទើប​តារា​ទើប​ចេញមុខ​បកស្រាយ ​ពី​មូលហេតុ​ដែល​ច្រមុះ​មើលទៅ​ខ្ពស់​ជាងមុន តែអ្នក​លេង​អ៊ីនធើណែត​មើល​មិន​ឃើញ​អ្វី ​ក្រៅ​ពី​សម្រស់​ដែលកាន់តែលេចធ្លោរបស់​នាង និងរួមគ្នាបញ្ចេញមតិសរសើនាងគ្រប់ៗគ្នា។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង