ម៉ូតសក់ក្រុមតារា Kpop ដែលទើបបង្ហាញខ្លួននេះ ធ្វើឲ្យគ្រប់គ្នានិយាយមិនចេញ!

News-&-Entertainment-

ថ្មីៗនេះ អ្នក​និយម​លេង​អ៊ីនធើណែត​មាន​ការ​ភ្ញាក់​ផ្អើលខ្លាំង ​ចំពោះ​ម៉ូដ​សក់​របស់​ក្រុម​តារាប្រុស DXMON ស្ថិតនៅក្រោមផលិតកម្ម NV Entertainment ​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​លើ​ឆាក​ដំបូងរបស់ពួកគេ នៅថ្ងៃទី 9 ខែធ្នូនៅឯ 2023 Genie Music Festival ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែមករា 2024 ខាងមុខ។

ក្នុងនោះ សមាជិក​ដែលលេង​ម៉ូដ​សក់ ​ធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធើណែត​មាន​ការ​ភ្ញាក់​ផ្អើល​គឺ Jo និង Hee ដែល Jo មានម៉ូតសក់ពណ៌ក្រហមភ្លឺនិងបះឡើងទៅលើស្រួចៗ ចំណែកឯ Hee គឺមានសក់ប្រាស្មាពណ៌ខៀវភ្លឺផងដែរ។

ហើយបន្ទាប់ពីរូបភាពរបស់ពួកគេ បានបង្ហោះនៅលើអ៊ីនធើណែត មានមនុស្សច្រើនបានសម្តែងការតក់ស្លុត ប៉ុន្តែយ៉ាងណាមិញក៏មានអ្នកផ្សេងទៀតចាប់អារម្មណ៍ ជាមួយនឹងទង្វើដ៏ក្លាហានរបស់ពួកគេ ដោយបានសរសើរ Jo សម្រាប់សមត្ថភាពរបស់លោក ជាមួយនឹងរូបរាងដ៏សង្ហាផងដែរ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង