៥ ចំណុចនៃមេរៀនជីវិត ដែលអ្នកគួរតែរៀនពី Mr Bean

Vachana-Website-Life-Carrier-Ad-3

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា Rowan Sebastian Atkinson CBE ដែលយើងអាចហៅកាត់បាន Mr Bean គឺជាតួអង្គកំប្លែងស្ងួតដ៏ល្បីល្បាញម្នាក់ មិនត្រឹមតែដោយសារតែវីដេអូគាត់ប៉ុណ្ណោះ ប៉ុន្តែគឺដោយសារតែសមត្ថភាព និង ទេពកោសល្យរបស់គាត់ដែលមានចំណុចប្លែកពីគេ។ ហើយអ្វីដែលនឹងលើកមកនិយាយថ្ងៃនេះ គឺ ៥ ចំណុចដែលយើងទាំងអស់គ្នាអាចរៀនពីលោកបាន ៖

១. ទោះបីជាយើងខុសពីគេក៏មិនអី អ្វីដែលសំខាន់ត្រូវធ្វើជាខ្លួនឯង

គ្មាននរណាម្នាក់ដូចគ្នាទាំងអស់នោះទេ អ្វីក៏សុទ្ធតែមានចំណុចពិសេសរៀងខ្លួន ដូចនេះហើយកុំភ័យខ្លាចដោយគ្រាន់តែអ្នកខុសពីអ្នកដទៃ។

២. ក្តីរបស់យើង គឺយើងជាអ្នកបង្កើត

កុំទន្ទឹងរង់ចាំអ្នកដទៃផ្តល់ក្តីសុខឲ្យយើង ត្រូវចាំថាមានតែយើងប៉ុណ្ណោះដែលអាចស្វែងរកដោយខ្លួនឯងបាន មិនមែនចាំឲ្យអ្នកដទៃផ្តល់ឲ្យនោះទេ។

៣. ចិត្តល្អជាមួយអ្នកដទៃ តែងតែធ្វើឲ្យយើងសប្បាយចិត្ត

ការធ្វើល្អដាក់អ្នកដទៃតែងតែនាំឲ្យយើងមានក្តីសុខ ទោះបីជាវាតិចតួចក៏ដោយ ប៉ុន្តែវាមានន័យសម្រាប់យើង។

៤. ទង្វើបញ្ជាក់ពីសម្តី ទោះមិននិយាយតែមានសកម្មភាព
សម្តីមិនអាចបញ្ជាក់ពីអ្វីបានឡើយ ដរាបណាអ្នកមិនមានសកម្មមកជាមួយ ព្រោះមនុស្សមិនជឿសម្តីដែលអ្នកបាននិយាយទេ ប៉ុន្តែពួកគេជឿលើទង្វើដែលអ្នកបានបង្ហាញ។

៥. រស់នៅក្នុងការពិត មិនចាំបាច់សម្តែងនោះទេ

រស់នៅក្នុងការពិត ទើបមិនធ្វើឲ្យយើងហត់នឿយ ព្រោះការសម្តែងគឺមិនអាចលាក់បាំងបានរហូតនោះទេ មានតែរស់នៅក្នុងការពិតទើបជាអ្វីដែលធ្វើឲ្យយើងមានក្តីសុខ។

ទាំងអស់នេះ គឺជាមេរៀនដែលយើងអាចរៀនបានពី Mr Bean ហើយចំណុចទាំងនេះសុទ្ធតែល្អសម្រាប់ជីវិតយើងម្នាក់ៗ  ប៉ុន្តែក៏នៅមានចំណុចល្អៗជាច្រើនទៀតដែលយើងអាចរៀនសូត្រពីលោកបាន។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង