អាយដលប្រុសរូបនេះ ត្រូវហ្វេនរោគចិត្តជះទឹកដាក់ព្រោះតែរឿងនេះ

News-&-Entertainment--Recovered

ថ្មីៗនេះ វីដេអូរបស់តារាចិន Zhang Xing Te ត្រូវបានគេជះទឹកដាក់ ត្រូវបានគេចែកចាយ ពេញបណ្តាញសង្គម Weibo កាលពីពេលថ្មីៗនេះ ដែលអ្នក​វាយ​ប្រហារ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា ​ជា​អ្នក​គាំទ្ររោគចិត្ត ឬ​ក៏​គេហៅម៉្យាងទៀតថា sasaengs។

ក្នុងវិដេអូត្រូវបានគេមើលឃើញថា អ្នក​គាំទ្ររោគចិត្តបានប្រើពែងក្រដាសដើម្បីចាក់ទឹកជះមកលើ Zhang Xing Te ខណៈដែលលោក​ត្រូវ​បាន​អម​ដោយ​បុគ្គលិក​ម្នាក់ ​ដែល​ព្យាយាម​ចាប់​អ្នក​វាយ​ប្រហារ​ចេញ តែបុគ្គលិកមិនអាចរារាំងការវាយប្រហារបានទេ។

ក្រោយមក ការបង្ហោះនេះត្រូវបានចែកចាយនៅលើ Weibo ដោយដាក់ចំណងជើងថា “#Sasaengs ចាក់ទឹកលើ Zhang Xing Te បើ​ខ្ញុំ​ឃើញ​ឯង​ម្តង ខ្ញុំ​នឹង​វាយ​ឯង​ម្តង” រួមទាំងនិយាយថា តារាប្រុសរូបនេះ​បាន​ទៅ​ជិតអ្នកវាយប្រហារ​ ដើម្បី​ប្រាប់ឲ្យពួកគេបញ្ឈប់ក្នុងការតាមដានខ្លួន​ ហើយនោះ​ជា​ពេល​ដែល​ពួក​គេ ​បាន​សងសឹក​ដោយជះ​ទឹកមកលើ​គាត់។

បន្ទាប់មក លោក Zhang Xing Te ត្រូវបានគេកោតសរសើរ ចំពោះភាពអត់ធ្មត់របស់លោក ហើយលោកថែមទាំងបានរើសពែងដែលគប់ នៅលើឥដ្ឋ ហើយបោះវាចោល ដើម្បីកុំឲ្យវាបន្ថែមទៅសំរាម នៅក្នុងព្រលានយន្តហោះ។ បន្ថែមពីនេះ គេ​បាន​រាយការណ៍​ថា លោក​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ចឲ្យ​តាម​ចាប់​អ្នក​វាយប្រហារលោក​នោះ​រួច​ហើយ។

គួររំលឹកផងដែរថា Zhang Xing Te បានទទួលភាពល្បីល្បាញតាមរយៈ Produce Camp ដែលជាកម្មវិធីចិនរបស់ Produce 101 ក្រោយមកលោកក៏បានកែប្រែខ្លួនមកជា តារាសម្តែង ដោយបានសម្តែងក្នុងរឿងភាគយុវវ័យជាច្រើនរាប់មិនអស់។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង