ការវាយតម្លៃរឿង The Queen of News បានធ្វើឲ្យ Charmaine Sheh រំភើបជាខ្លាំង

Vachana-Website-News-Entertainment-Ad-5

ចាប់តាំងពីការចាក់ផ្សាយរឿងភាគនេះមក ខ្សែភាពយន្ត The Queen of Newsទទួលបានចំណាត់ថ្នាក់កំណត់ត្រា 27.9 ពិន្ទុ និង បានក្លាយជារឿងដែលមានអត្រាគាំទ្រខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2021 ហើយព្រមទាំងមានអ្នកមើលច្រើនជាង 1.8 លាននាក់។

លើសពីនេះ តួឯកស្រីនៅក្នុងរឿង ដែលយើងស្គាល់ថា Charmaine Sheh បានផ្ទុះការគាំទ្រជាខ្លាំងក្រោយពីចំណាយពេលជាច្រើនដើម្បីថតរឿងមួយនេះ។ ខណៈពេលនោះដែរ តារាស្រីរូបនេះត្រូវបានគេទទួលស្គាល់ថាជាតួសម្តែងដែលទទួលបានប្រជាប្រិយភាពឡើងវិញ ដោយសារតែសមត្ថភាពរបស់នាងបានបង្ហាញនៅក្នុងរឿង The Queen of News ។ 

លើសពីនេះ Charmaine បាន​ចែករំលែក​ថា ថ្មីៗ​នេះ ” ខ្ញុំ​រវល់​ខ្លាំងហើយ​ខ្ញុំ​មាន​ពេល​សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​បុណ្យ​ណូអែល” ដោយសារតែខ្ញុំតែងតែទទួលបានការអញ្ជើញទៅកម្មវិធីផ្សេងៗជាច្រើនបន្តបន្ទាប់ទៀត។ នៅពេលដែល Charmaine ទទួលបានការគាំទ្របែបនេះ ក្នុងពេលនោះ តារាស្រីរូបនេះបានសារភាពថា “ខ្ញុំមានអាយុ 48 ឆ្នាំ ហើយ” ទើបអ្នកនិយមលេងអ៊ីនធឺណិតបានសរសើរជាមួយសម្រស់ក្មេងជាងវ័យរបស់នាងផងដែរ។ 

ជាចុងក្រោយតារាស្រីវ័យ 48ឆ្នាំរូបនេះ មានក្តីរំភើបជាខ្លាំង ព្រមទាំងអរគុណដល់ទស្សនិកជនសម្រាប់ការ គាំទ្រពេញទំហឹងចំពោះរឿងមួយនេះ។

ប្រភព ៖ Jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង