ថារឿង My Demon ទៅល្អមើល តែរឿងនេះបានពិន្ទុខ្ពស់ជាងទៀត

News-&-Entertainment-

ថ្មីៗនេះ រឿងទាំងពីររបស់ Song Kang កំពុងតែល្បីផ្ទុះខ្លាំង ដែលមួយក្នុងចំណោមនោះគឺរឿង “My Demon” ហើយខណៈដែលគ្រប់គ្នាគិតថារឿងនេះទទួលបានពិន្ទុច្រើន បែជាមានរឿងមួយទៀតរបស់ MBC គែទទួលបានពិន្ទុច្រើនជាងទៅទៀត។

ហើយរឿងដែលយកឈ្នះនោះ គឺរឿងកូរ៉េ Kdrama “The Story of Park’s Marriage Contract” បានឈានដល់កម្រិតកំពូល ដែលមានអ្នកទស្សនាគ្រប់ពេលវេលា យកឈ្នះស៊េរីគូប្រជែង My Demon សម្រាប់ SBS ។

ក្នុងនោះ កម្មវិធីទាំងពីរបានចាក់បញ្ចាំងជាលើកដំបូង នៅថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 ជា K-Dramas ចុងសប្តាហ៍ដែលរំពឹងទុកបំផុត សម្រាប់ស៊េរី K-Drama ឆ្នាំ 2023 ចុងក្រោយរបស់ប៉ុស្តិ៍ផ្សាយនីមួយៗ។ ខណៈពេលដែល My Demon នៅតែស្ថិតក្នុងការវាយតម្លៃរបស់អ្នកមើលពី 4 ទៅ 5% នោះ The Story of Park’s Marriage Contract បានទទួលនូវសន្ទុះថេរ និងស្ទើរតែទ្វេដងពី 5.6 ទៅ 9.6% ក្នុងវគ្គប្រាំមួយ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង