ថ្មីៗនេះ តារាចម្រៀងស្រី Olivia Rodrigo ត្រូវបានគេប្រទះឃើញថា បានថើបតារាសម្ដែង Louis Partridge ដោយអ្នកទាំងពីរបានទាក់ទងគ្នាដំបូងក្នុងខែ តុលា មិនតែប៉ុណ្ណោះ អ្នកទាំងពីរត្រូវបានគេថតរូបក្នុងដំណើរកម្សាន្តមួយ ក្នុងទីក្រុងញូវយ៉ក ដែលបង្ហាញថាពួកគេកំពុងនៅជិតរថយន្ត និងថតរូបគួរឲ្យស្រឡាញ់ផងដែរ។

ទន្ទឹមនឹងនេះ រូបថតបង្ហាញពីការសើចដ៏រីករាយ ជាមួយនឹងការថើប និងឱបគ្នា ខណៈដែលពួកគេពាក់សម្លៀកបំពាក់ជាច្រើនដើម្បីការពារខ្លួនពីភាពត្រជាក់ ក្នុងនោះ Rodrigo ពាក់អាវក្រៅពណ៌ក្រហមទុំ និងខោជើងវែង ហើយ Partridge ពាក់ខោខូវប៊យ និងអាវ flannel ព្រមជាមួយនឹងមួក។

គួររំលឹកផងដែរថា Rodrigo និង Partridge បានបង្កើតពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហារបស់ពួកគេដំបូង នៅចុងខែតុលា នៅពេលដែលនាងត្រូវបានគេថតរូប នៅទីក្រុងឡុងដ៍ជាមួយមិត្តជិតស្និទ្ធរបស់នាង Conan Gray ពេលដែលអ្នកទាំងពីរបានទៅលេង Partridge ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នាចាប់ពីពេលនោះមក។



ប្រភព៖ hola.com