សម្រស់ Dilraba វ៉ាដាច់តារាល្បីៗ ដែលចូលរួមកម្មវិធីថ្មីៗនេះ

News-&-Entertainment-

នារសៀលថ្ងៃទី ១៧ ខែធ្នូ ព្រឹត្តិការណ៍ Tinh Quang Grand Prize របស់ Tencent ត្រូវបានប្រារព្ធឡើងនៅទីក្រុង Macao។ នេះជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅចុងឆ្នាំនេះ ហើយប្រមូលផ្តុំតារា Cbiz ល្បីៗជាច្រើនរូបមកចូលរួម ហើយនេះក៏ជាសមរភូមិសម្រស់ នៅលើកម្រាលព្រំក្រហមរវាងតារាល្បីៗ ដែលមហាជនទន្ទឹងរង់ចាំយ៉ាងខ្លាំងដូចគ្នា ហើយក្នុងចំណោមពួកគេ រូបរាងរបស់ Dilraba ត្រូវបានមនុស្សជាច្រើនរំពឹងទុក។

ក្នុងនោះ ដោយសារតែក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រឹត្តិការណ៍ Tinh Quang Grand Prize បាន​ក្លាយ​ជា​ដំណាក់​កាលនៃចំណុចដ៏សំខាន់មួយ ដែល​ Dilraba តែងតែធ្វើការបង្ហាញ និងបង្អួតអំពី​សម្រស់​របស់​នាង តាមរយៈការផាត់មុខ រ៉ូប និងម៉ូតសក់ជាដើម។

ហើយ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខក​ចិត្ត​ឡើយ Dilraba Dilmurat បាន​ស្លៀក​សម្លៀក​បំពាក់ Haute Couture ពី​ Fall Winter 2023 របស់​ម៉ាក Julien Fournie ដែលរ៉ូបគឺមាន​ពណ៌​ស អមជាមួយនឹងការ​រចនា​ក​រាង​ប៉ោង​បុរាណ និង​សាមញ្ញ​ដែល​ផ្តល់​ឱ្យ​សម្រស់ Dilraba ទាំងគួរ​ឲ្យ​ស្រឡាញ់ និង​ប្រណិតថ្លៃថ្នូ។

ទន្ទឹមនឹងនេះ ដើម្បីធ្វើឲ្យរូបរាងរបស់នាងកាន់តែទាក់ទាញ Dilraba ក៏បានបន្ថែមនូវ mane ដ៏ឧឡារិកដែលធ្វើពីថ្ម នៅក្នុងសក់របស់នាង ហើយរូបរាងដ៏ស្រស់ស្អាត និងជានារីរបស់ Dilraba ភ្លាមៗនោះ បានធ្វើឱ្យនាងល្បីមានការ treding នៅប្រទេសជាច្រើន និងជាពិសេសនោះគឺនៅក្នុង Weibo ដែលត្រូវបានគេលើកយកមកនិយាយជាសាធារណៈច្រើនជាងគេ លើសពីសម្រស់តារាដ៏ទៃទៀត។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង