– ជាមនុស្សដែល មានភាពជាអ្នកដឹកនាំ និងចូលចិត្តឲ្យដំបូន្មាន និងលើកទឹកចិត្តមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។
– ពូកែលើកទឹកចិត្តអ្នកដទៃមែន ប៉ុន្តែដល់វេនខ្លួនឯងវិញគ្មានមនុស្សនៅក្បែរឡើយ គឺឯកាណាស់
– ជាមនុស្សដែល ស្មោះត្រង់ និយាយត្រង់ទៅត្រង់មក មិនចេះលាក់ពុត ឃើញអ្វីគឺថានឹង ហើយជាមនុស្សដែលអ្នកអាចទុកចិត្តបានជានិច្ច

– សំបកក្រៅមើលទៅដូចជាមនុស្សរឹកណាស់ ប៉ុន្តែស្គាល់យូរទៅទើបដឹងតាប៉ែប៉ុណ្ណា
– ជាមនុស្សចូលចិត្តក្រែងចិត្តអ្នកដទៃច្រើន និង មិនពិបាកផ្គាប់ចិត្តឡើយ ស្រួលទៅស្រួលមក
– ជាមនុស្សមានចិត្តអាណិតអាសូរច្រើន ប៉ុន្តែកុំធ្វើឲ្យចិត្តដាច់ឲ្យសោះ អាក្រក់យកហ្មង
– មិនចេះគុំគួនច្រើនទេ ក៏មិនចេះស្អប់នរណាម្នាក់ដែរ ប៉ុន្តែ note គ្រប់សកម្មភាពដែលគេបានធ្វើ

– មនុស្សដែលរឹងរូស និងសោះកក្រោះ មើលទៅដូចមិនសូវខ្វល់ខ្វាយពីអារម្មណ៍របស់នរណាម្នាក់ទេ ព្រោះពួកគេតែងតែជាមនុស្សអាក្រក់នៅក្នុងកែវភ្នែកអ្នកដទៃស្រាប់ទៅហើយ
– មើលពីសំបកក្រៅ Leo រឹងមាំខ្លាំងណាស់ តែតាមការពិតទន់ជ្រាយសឹងតែគ្មាននរណាដូច
– ឆាប់ខឹង ឆាប់ឆេវឆាវ និងពូកែបញ្ចេញអារម្មណ៍បន្តិចហើយ ប៉ុន្តែនិយាយល្អជាមួយបន្តិចបាត់ភ្លាមដូចគេបេះ

និយាយរួម Leo ល្អ ឬអាក្រក់ គឺទៅតាមទង្វើរបស់អ្នកជុំវិញខ្លួនប៉ុណ្ណោះ ប៉ុន្តែបើអ្នកមានមិត្តជាតារានិករនេះ អ្នកតែងតែទទួលបានការលើកទឹកចិត្ត ហើយពួកគេតែងតែនៅក្បែរអ្នកជានិច្ច។