តារា TikTok កូរ៉េល្បី Won Jeong Man ប្រឈមនឹងជាប់ពន្ធនាគារពីបទរំ.លោភបំពានផ្លូវ.ភេទ

News-&-Entertainment-

មនុស្សជាច្រើនពិតជាបានស្គាល់រួចមកហើយ អំពីតារា TikTok កូរ៉េដ៏ល្បី ដែលស្គាល់ថា WonJeongMan ឬ @ox_zung​ មានអាយុ 27 ឆ្នាំ និងមាន Follower ដល់ទៅ 55.6M ហើយពេលនេះ លោកបាននឹងកំពុងតែស្ថិតនៅក្នុងបទល្មើសរំ.លោភសេពសន្ថវៈ នារីជាមិត្តម្នាក់ ដោយមានការរាយការណ៍ពី SBS ។

ក្នុុងនោះជុំវិញករណីនេះ ដើមហេតុកើតឡើងដោយ តារាប្រុសរូបនេះ និង មិត្តប្រុសម្នាក់ទៀត បានផឹកស៊ីជាមួយមិត្តភក្ដិស្រីហើយបង្ខំឲ្យនាងផឹកដល់ស្រវឹងសន្លប់លែងដឹងខ្លួន។

បន្ទាប់មក Won Jeong និង​មិត្តប្រុសនោះ ក៏បាននាំនារីរូបនេះ ទៅផ្ទះខ្លួនហើយធ្វើការរំលោភបំពាន លុះដល់នាងភ្ញាក់ដឹងខ្លួន នាងបានឮសម្លេងដូចកំពុងថតវីដេអូ នាងក៏បានខលហៅប៉ូលីសមកចាប់ខ្លួនភ្លាមៗ។ គួរបញ្ជាក់ផងដែរថា Won Jeong និង​មិត្តប្រុស ធ្វើការរំលោភទៅលើជនរងគ្រោះបានសម្រេច ហើយនៅពេលដែលប៉ូលីសមកដល់ លោកមិនព្រមបើកទ្វារនោះទេ រហូតដល់មានកងកម្លាំងអគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍ ដោយទម្លាយទ្វារទើបចាប់ខ្លួនបាន។

ក្រោយការស៊ើបអង្កេត ប៉ូលីសក្រុង Seoul Gangnam បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ គិតត្រឹមថ្ងៃទី 15 ខែធ្នូ Won Jeong ប្រឈមមុខនឹងការជាប់គុក 7 ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធ ពីបទរំ.លោភផ្លូវភេទលើជនរងគ្រោះដោយសន្លប់។

ចំណែកឯ ការ​ចោទ​ប្រកាន់​ពី​ការ​ថតវីដេអូ​ខុស​ច្បាប់ ​ត្រូវ​បាន​គេច្រានចោលវិញ ​ដោយ​សារ​ខ្វះ​ភស្តុតាង​ក្នុង​ទូរស័ព្ទ ហើយរូបលោកក៏កំពុង​អះអាង​ថា​ ការ​រួម​ភេទ​នេះ គឺមិនមែនបង្ខំនោះទេ ពួកគេ​បាន​ព្រមព្រៀង​គ្នា ទោះបី​ជា​យ៉ាងណាក៏ដោយ ការពិត​នឹង​ត្រូវ​បង្ហាញ​ក្នុង​អំឡុង​ពេល​សវនាការ​ដំបូង ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២៤។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង