Gong Yoo ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃអង្គការ UNICEF កូរ៉េ ដែលក្នុងនោះ Gong Yoo បានធ្វើសកម្មជាឯកអគ្គរដ្ឋទូតសិទ្ធិកុមារ សម្រាប់អង្គការយូនីសេហ្វកូរ៉េ កាលពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2014 ។

ខណៈដែលតារាប្រុសរូបនេះ បានស្នាក់នៅប្រទេសកម្ពុជា 1សប្តាហ៍ រូបថតជាច្រើនសន្លឹកក៏បានបង្ហាញពីរបៀបដែល Gong Yoo ហ៊ុំព័ទ្ធដោយកុមារកម្ពុជា និយាយ និងលេងជាមួយពួកគេដោយស្នាមញញឹមដ៏ស្រស់ នៅលើមុខរបស់គាត់។

ជាពិសេស គាត់ក៏បានផ្តល់សារពិសេសដល់កុមារ ដែលទទួលរងពីជំងឺ និងការរំ.លោភបំ.ពានផ្សេងៗ ហើយបានថតវីដេអូមួយ ដែលមានឈ្មោះថា ‘End Violence’ ដោយ Gong Yoo បាននិយាយថា “ខ្ញុំជឿថា UNICEF គួរតែបន្តការបញ្ជូនជំនួយ ដើម្បីឱ្យកុមារគ្រប់រូបអាចលូតលាស់ នៅក្នុងបរិយាកាសកាន់តែប្រសើរឡើង ខ្ញុំបានរៀនបានមេរៀនជាច្រើន ពេលមើលក្មេងៗមិនដែលបាត់ស្នាមញញឹម សូម្បីតែក្នុងបរិយាកាសអន់ខ្សោយបែបនេះ”។



ប្រភព៖ yahoo