យើងបានដឹងរួចមកហើយថា គូស្នេហ៍ TVB មួយគូនេះបានរៀបការជាមួយគ្នានៅកំឡុងខែ ធ្នូ បន្ទាប់ពីទាក់ទងគ្នាបានរយៈពេល ៣ ឆ្នាំ ។
យ៉ាងណាមិញ បន្ទាប់ពីបានរៀបមង្គលការរួច យោងតាមសកម្មភាពរបស់តារាសម្តែងស្រី Roxanne Tong បានបង្ហាញថា ” ការរៀបការជាបន្ទុករបស់មនុស្សស្រីឡើយ ដរាបណាអ្នកជ្រើសរើសបុរសដែលមានទំនួលខុសត្រូវខ្ពស់ធ្វើជាស្វាមី”
លើសពីនេះ តារាស្រីរូបនេះក៏បានបង្ហាញជាមួយសកម្មភាពមួយចំនួនបានបញ្ជាក់ថា នាងសំណាងណាស់ដែលបានរៀបការជាមួយបុរសម្នាក់ដែលស្រឡាញ់ និង មើលថែនាងយ៉ាងនេះ ព្រោះ Kennet Ma តែងតែជាឆត្រ័ដែលបាំងខ្យល់បាំងភ្លៀងឲ្យនាង និង ជាអំពូលភ្លើងដែលបំភ្លឺដល់នាងគ្រប់ពេលដែលខ្ញុំនៅកន្លែងងងឹត។
ដូច្នេះហើយ ទើបតារាស្រីរូបនេះ មិនគិតថា ការរៀបការគឺជាបន្ទុកមួយឡើយ ហើយនាងក៏សប្បាយចិត្តនៅពេលដែលនាងអាចរកឃើញមនុស្សម្នាក់ដើររួមផ្លូវជីវិតជាមួយខ្លួនរហូតដល់ចាស់” ។
បន្ទាប់ពីបានសកម្មភាពបង្ហាញពីភាពផ្អែមល្អែមរួចមក អ្នកគាំទ្រក៏បានសង្កេតឃើញថា តារាសម្តែង Kennet Ma តែងតែយកចិត្តទុកដាក់នឹងប្រពន្ធ ហើយឆ្លៀតពេលទំនេរពីការថតរឿង លោកតែងតែជូនប្រពន្ធញ៉ាំអាហារ និង ដើរលេងជានិច្ច។
ទន្ទឹមនឹងនេះដែរ ទាំងអស់នេះហើយ ដែលជាភស្តុតាងដែល តារាស្រី Roxanne Tong បានបង្ហាញថា នាងកំពុងមានក្តីសុខក្នុងជីវិតគូ និង មិនមានពាក្យថាស្តាយក្រោយឡើយចំពោះអាពាហ៍ពិពាហ៍នេះ។
ប្រែសម្រួលដោយ ៖ Sovannphalika