ការស្រឡាញ់គ្នាលើបណ្តាញសង្គម អាចជាបញ្ហាប្រឈមមួយ ដែលគូស្នេហ៍ជាច្រើនតែងតែជួបប្រទះ។ ដែលសង្កេតមើលឬអត់ មានស្នេហាជាច្រើន ឲ្យតែជួបគ្នាម្តងឬពីរដងហើយដឹងតែបែកគ្នាម៉ង ដូចនេះ បើណាត់ជួបសង្សារបស់អ្នកហើយ ត្រឡប់មកវិញគេមានទង្វើប្លែកៗដាក់អ្នកបែបនេះ បញ្ជាក់ថាគេមិនសូវស្រឡាញ់អ្នកដូចមុនទេ ៖
១. លែងឆាតមករកអ្នកមុនទៀតហើយ
បន្ទាប់ពីបានជួបអ្នក រួចហើយគេលេងសូវឆាតមករកអ្នកដូចមុនទៀតហើយ មានន័យថាលុះត្រាតែអ្នកឆាតសួរដល់ផ្ទះឬនៅ ទើបគេឆ្លើយតបនឹងអ្នក។
២. លែងសូវ ទំនេរ ដូចមុន
មិនមែនរវល់អីនោះទេ គ្រាន់តែគេមិនចង់តបឆាតរបស់អ្នកតែប៉ុណ្ណោះ ព្រោះពេលមិនទាន់ជួបគ្នា គេមានពេលទំនេរមិនឈប់ ប៉ុន្តែគ្រាន់តែជួបគ្នាមិនបានប៉ុន្មានផងបែរជារវល់មិនឈប់ នោះមានន័យថាគេលែងចាប់អារម្មណ៍នឹងអ្នកហើយ។
៣. រកលេសសុំបែក
វិធីនេះ ភាគច្រើនគេនិយាយថាមកពីគេអត់ល្អ ឬ ពីនេះពីនោះទៅ និយាយរួមគឺរកលេសដើម្បីបែកគ្នាជាមួយអ្នក។ បើជួបគ្នាហើយគេ និយាយចឹង អ្នកគួរតែដឹងខ្លួនហើយ កុំចាំបាច់ឲ្យគេនិយាយត្រង់ៗ។
សរុបមកវិញ បើសង្កេតឃើញកាយវិការរបស់សង្សាអ្នកធ្វើបែបនេះ ត្រូវសួរនាំត្រង់ទៅត្រង់មកឲ្យដឹងរឿងទៅ បើគេទទួលយកអ្នកជាអ្នកមិនបានក្រោយពីជួបគ្នាហើយ នោះមានន័យថាគេមិនស្រឡាញ់អ្នកពិតទេ។