ស្វាមីល្អ!! Phillip Ryu ការពារប្រពន្ធរបស់ខ្លួនយ៉ាងពេញទំហឹងចំពោះរឿងគម្លាតអាយុ

Vachana-Website2-News-LUMEN-Ad

ថ្មីៗនេះ អ្នកលេងអ៊ីនធើណិត បានបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គមដែលបានសួរទៅកាន់ប្តីប្រពន្ធមួយគូ បន្ទាប់ពីប្រពន្ធបានលាតត្រដាងអាយុពិតរបស់ខ្លួន។

តារាកូរ៉េ Shim Mina អាយុ 51 ឆ្នាំ និង ស្វាមី Ryu Phillip អាយុ 34 ឆ្នាំបានរៀបការនៅឆ្នាំ 2018  ដោយសារតែទំនាក់ទំនងរបស់ពួកគេមានគម្លាតអាយុខុសគ្នាច្រើនពេក ធ្វើឲ្យមានមតិមិនល្អបានលេចឡើងចំពោះគូស្នេហ៍មួយគូនេះ។ លើសពីនេះ មានមតិមិនល្អមួយបានសួរទៅកាន់ Ryu Phillip ថា “ពេលដែលនៅក្បែរប្រពន្ធរបស់ខ្លួន ធំក្លិនមនុស្សស្រីចាស់ដែរឬទេ??

ដោយមិនចេះឆេវឆាវ Ryu បាន​រក្សា​ភាព​ស្ងប់​ស្ងាត់ហើយ​បាន​និយាយ​ថា៖ ប្រហែល​ជា​អ្នក​ដែល​បញ្ចេញ​មតិ​បែប​នេះ​គឺ​នៅ​ក្នុង​វ័យ​ជំទង់​ឬ​ទើបតែមាន​អាយុ 20 ឆ្នាំជាងប៉ុណ្ណោះ ទើបមាន​អារម្មណ៍​ថា​ស្ត្រី​អាយុ 50 ឆ្នាំ​ជា​ស្ត្រី​ចំណាស់​ម្នាក់» Ryu បានបន្តទៀតថា “ប្រពន្ធរបស់ខ្ញុំ មិនដែលជក់បារីទេ នាងមានសុខភាពល្អ មានសម្រស់ក្មេងវ័យ អ្វីដែលសំខាន់នោះ Mina មិនមានក្លិនដូចស្ត្រីចំណាស់ទេ ប៉ុន្តែនាងផ្តល់ក្លិនក្រអូបដូចជាផ្ការីកមកខ្ញុំជានិច្ច”។ 

បន្ថែមពីលើការឆ្លើយតប Ryu បានបញ្ជាក់ថា “ខ្ញុំ​មិន​ដែល​គិតថា ខ្លួនឯងណាត់​ជួប​ជាមួយអ្នកដែល​មាន​អាយុ 50 ឆ្នាំ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​រូប​រាង​របស់ Mina គឺ​ល្អ​ជាង​អ្នក​ដែល​មាន​អាយុ 20 ឆ្នាំទៅទៀត។ ខ្ញុំ​សង្ឃឹម​ថា ​អ្នកដែលបញ្ចេញមតិមិនល្អទាំងនោះ កុំភ្លេច​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ ដើម្បី​ឱ្យ​រាង​របស់​អ្នកស្អាតដូច Mina នៅ​ថ្ងៃ​អនាគត។ 

This image has an empty alt attribute; its file name is unnamed-24-1024x538.jpg

ជាមួយការឆ្លើយតបបែបនេះ Ryu Phillip ត្រូវបានអ្នកគាំទ្រសរសើរថា ដោះស្រាយ​ដោយ​ភាព​អត់​ធ្មត់ និង​សុភាព ហើយបានបង្ហាញពីភាពចាស់​ទុំ​ជាមួយ​នឹង​ការ​ឆ្លើយ​តប​របស់​គាត់។ មិនតែប៉ុណ្ណោះ អ្នកផ្សេងទៀតក៏ត្រូវបានរំជើបរំជួលផងដែរ ចំពោះរបៀបដែលគាត់ការពារប្រពន្ធរបស់ខ្លួនពីមតិមិនល្អ។

ប្រភព ៖ 8days.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង