ថ្មីៗនេះ អ្នកលេងអ៊ីនធើណិត បានបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គមដែលបានសួរទៅកាន់ប្តីប្រពន្ធមួយគូ បន្ទាប់ពីប្រពន្ធបានលាតត្រដាងអាយុពិតរបស់ខ្លួន។
តារាកូរ៉េ Shim Mina អាយុ 51 ឆ្នាំ និង ស្វាមី Ryu Phillip អាយុ 34 ឆ្នាំបានរៀបការនៅឆ្នាំ 2018 ដោយសារតែទំនាក់ទំនងរបស់ពួកគេមានគម្លាតអាយុខុសគ្នាច្រើនពេក ធ្វើឲ្យមានមតិមិនល្អបានលេចឡើងចំពោះគូស្នេហ៍មួយគូនេះ។ លើសពីនេះ មានមតិមិនល្អមួយបានសួរទៅកាន់ Ryu Phillip ថា “ពេលដែលនៅក្បែរប្រពន្ធរបស់ខ្លួន ធំក្លិនមនុស្សស្រីចាស់ដែរឬទេ??
ដោយមិនចេះឆេវឆាវ Ryu បានរក្សាភាពស្ងប់ស្ងាត់ហើយបាននិយាយថា៖ ប្រហែលជាអ្នកដែលបញ្ចេញមតិបែបនេះគឺនៅក្នុងវ័យជំទង់ឬទើបតែមានអាយុ 20 ឆ្នាំជាងប៉ុណ្ណោះ ទើបមានអារម្មណ៍ថាស្ត្រីអាយុ 50 ឆ្នាំជាស្ត្រីចំណាស់ម្នាក់» Ryu បានបន្តទៀតថា “ប្រពន្ធរបស់ខ្ញុំ មិនដែលជក់បារីទេ នាងមានសុខភាពល្អ មានសម្រស់ក្មេងវ័យ អ្វីដែលសំខាន់នោះ Mina មិនមានក្លិនដូចស្ត្រីចំណាស់ទេ ប៉ុន្តែនាងផ្តល់ក្លិនក្រអូបដូចជាផ្ការីកមកខ្ញុំជានិច្ច”។
បន្ថែមពីលើការឆ្លើយតប Ryu បានបញ្ជាក់ថា “ខ្ញុំមិនដែលគិតថា ខ្លួនឯងណាត់ជួបជាមួយអ្នកដែលមានអាយុ 50 ឆ្នាំទេ ប៉ុន្តែខ្ញុំអាចនិយាយបានថារូបរាងរបស់ Mina គឺល្អជាងអ្នកដែលមានអាយុ 20 ឆ្នាំទៅទៀត។ ខ្ញុំសង្ឃឹមថា អ្នកដែលបញ្ចេញមតិមិនល្អទាំងនោះ កុំភ្លេចធ្វើលំហាត់ប្រាណផងដែរ ដើម្បីឱ្យរាងរបស់អ្នកស្អាតដូច Mina នៅថ្ងៃអនាគត។
ជាមួយការឆ្លើយតបបែបនេះ Ryu Phillip ត្រូវបានអ្នកគាំទ្រសរសើរថា ដោះស្រាយដោយភាពអត់ធ្មត់ និងសុភាព ហើយបានបង្ហាញពីភាពចាស់ទុំជាមួយនឹងការឆ្លើយតបរបស់គាត់។ មិនតែប៉ុណ្ណោះ អ្នកផ្សេងទៀតក៏ត្រូវបានរំជើបរំជួលផងដែរ ចំពោះរបៀបដែលគាត់ការពារប្រពន្ធរបស់ខ្លួនពីមតិមិនល្អ។
ប្រភព ៖ 8days.com