ហ្វេនខកចិត្ត ក្រោយ Rebecca Zhu បដិសេធ​គម្រោង​រៀបការក្នុងឆ្នាំនេះ

Vachana-Website-Entertainments-LUMEN-Ad-11

យើងបានដឹងហើយថា បន្ទាប់ពី Rebecca Zhu ចែកផ្លូវជាមួយ Matthew Ho កាលពីឆ្នាំមុន តារាស្រីវ័យ 36 ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ស្មានថា បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយ Kenneth Shi ដែលជាអ្នកមានស្តុកស្តម្ភម្នាក់។

ទោះបីជានាងបានបដិសេធពាក្យចចាមអារ៉ាមនៅពេលនោះក៏ដោយ ប៉ុន្តែមិត្តល្អ Alice Chan បានទម្លាយដោយចៃដន្យថា Rebecca អាចនឹងមានគម្រោងរៀបការនៅឆ្នាំ២០២៤ នេះ។

យ៉ាងណាមិញ ថ្មីៗនេះ Alice ​ Ruco Chan ក៏បានរៀបរាប់អំពីពិធីមង្គលការរបស់ Rebecca នាពេលខាងមុខផងដែរ។ Ruco បានរៀបរាប់ថាបានផ្តល់ឱ្យ Rebecca អាំងប៉ាវសម្រាប់ថ្ងៃចូលឆ្នាំចិន ប៉ុន្តែបានបន្ថែមថា “នាងជិតនឹងរៀបការឆាប់ៗនេះ ដូច្នេះខ្ញុំនឹងមិនចាំបាច់ផ្តល់ឱ្យនាងទៀតទេនាពេលអនាគត” ។

ជាមួយនឹងការបង្ហើបដំណឹងនេះ អ្នកគាំទ្រ ​និង អ្នក​សារព័ត៌មាន មានការ​ភ្ញាក់ផ្អើលការ​ព្រមទាំង​បាន​សុំ​ឱ្យ​តារា​សម្តែងស្រីរូបនេះ​បញ្ជាក់​ពី​អត្ថន័យ​នៃ​ការ​លើក​ឡើង​នេះ ។ ក្នុងពេលនោះ Rebecca សើច និង​គ្រវីក្បាលថា និងបាន​ពន្យល់​ថា វា​គ្រាន់តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ Rebecca នៅតែបដិសេដចំពោះគម្រោងរៀបនេះ ដោយបានបង្ហើបថា “នាងមិនប្រញ៉ាប់ចំពោះរឿងរៀបការឡើយ ហើយអ្វីៗបណ្តោយតាមពេលវេលាទៅ គ្រាន់តែ Alice តែងតែជាអ្នកផ្គូរផ្គងខ្ញុំ”។

បន្ទាប់ពីមានការអធិប្បាយភ្លាមៗ Rebecca មិនបានបញ្ជាក់ពីគម្រោងរៀបការនៅឆ្នាំនេះបន្ថែមឡើយ ដូច្នេះហើយប្រហែលគាំទ្រប្រហែលមានការខកចិត្តបន្តិចបន្តួចចំពោះការបដិសេដគម្រោងរៀបការរបស់តារាស្រីរូបនេះ។

ប្រភព​​​៖ Jaynestar

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង