ភាពតានតឹងខ្លាំង អាចមានផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នក។ ទាំងនេះគឺជារោគសញ្ញា អាចបណ្តាលមកពីភាពតានតឹងកាន់តែខ្លាំងឡើង មានរោគសញ្ញារាងកាយជាច្រើនដែលអាចត្រូវបានបង្កឡើងដោយភាពតានតឹង ប៉ុន្តែទាំងនេះគឺជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលអ្នកអាចជួបប្រទះ ៖
១. អ្នកមានការរមួលក្រពើ
ការស្ត្រេសខ្លាំងបង្កើនការផលិតអរម៉ូន cortisol និងអរម៉ូនស្ត្រេស epinephrine នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក ហើយនៅពេលដែលអ្នកបញ្ចេញអ័រម៉ូនទាំងនេះចេញក្រៅ អាចរញ៉េរញ៉ៃជាមួយប្រព័ន្ធរំលាយអាហាររបស់អ្នកអាចបណ្តាលឱ្យរមួលក្រពើបាន។
២. អ្នកមានការឈឺទ្រូង
នៅពេលអ្នកមានអារម្មណ៍ថប់បារម្ភ ឬស្ត្រេសខ្លាំងដែលអាចបង្កើតអារម្មណ៍តឹងណែនក្នុងទ្រូងរបស់អ្នកនិង ជាធម្មតាការឈឺទ្រូងក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការក្រហាយទ្រូង ដែលអាចកាន់តែអាក្រក់ទៅៗដោយភាពតានតឹង និង គិតច្រើនរបស់អ្នក តែពេលខ្លះវាអាចជាសញ្ញានៃការគាំងបេះដូងផងដែរ។
៣. អ្នកជ្រុះសក់ច្រើនជាងធម្មតា
ប្រាកដណាស់ វាជារឿងធម្មតាក្នុងការជ្រុះសក់ជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញថាអ្នកជ្រុះសក់ច្រើនពេកក្នុងមួយសប្តាហ៍ វាអាចបណ្ដាលមកពីភាព stress ខ្លាំងពេក ។ លើសពីនេះ នៅពេលដែលកម្រិត cortisol នៅក្នុងខ្លួនរបស់អ្នកកើនឡើង ដែលនាំឲ្យអ្នកជ្រុះច្រើនជាងធម្មតា។
៤. ឡើងកន្ទួលនៅលើស្បែករបស់អ្នក
លោក វេជ្ជបណ្ឌិត Goldenberg មានប្រសាសន៍ថា នៅពេលដែលអ្នកស្មុគស្មាញខ្លាំង សំណើមនៅក្នុងស្បែករបស់អ្នកទាំងអស់ត្រូវបានស្ងួត និង ប្រែប្រួលដែលមានស្ថានភាពរលាកដូចជា រលាក រមាស់ និង កើតជំងឺ របកក្រហមតូចៗ ឡើងកន្ទួលនៅលើស្បែករបស់អ្នក។
៥. អ្នកមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល
ការស្ត្រេសជាប្រចាំអាចធ្វើឲ្យរាងកាយរបស់អ្នកធ្លាក់ចុះ ហើយធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់គ្រប់ពេលព្រោះអ្នកតែងតែស្ថិតក្នុងស្ថានភាពលោតឡើងនៃសារធាតុ cortisol ដែលបណ្តាលមកពីភាពតានតឹងជាបន្តបន្ទាប់ដោយសារតែសម្ពាធការងារ និងជីវិតរបស់អ្នក
កុំបណ្តោយឲ្យភាពតានតឹងមកបំផ្លាញរាងកាយ និង សុខភាពរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែត្រូវរៀនមើលពីភាពវិជ្ជមាន និង គិតពីរឿងអ្វីៗដែលជួយលើកទឹកចិត្តអ្នក នោះទើបធ្វើឲ្យផ្លូវចិត្តអ្នកល្អ និង រាងកាយអ្នកមិនសូវទ្រុឌទ្រោម។
ប្រភព ៖ self.com
បញ្ចេញមតិយោបល់