កាលពីដើមឆ្នាំនេះ Jennie សមាជិកក្រុម BlackPink ទើបតែបានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីលំដាប់ថ្នាក់ពិភព Met Gala ក្នុងសម្លៀកបំពាក់ម៉ាក Chanel ដែលមិនធ្លាប់មានពីមុនមក។
ហើយថ្មីៗនេះ Jennie ក៏បានបង្ហោះវីដេអូមួយនៅលើ Channel YouTube របស់នាង ដែលបង្ហាញអ្នកគាំទ្រពីសកម្មភាពរបស់ខ្លួននីពីក្រោយឆាក នៃការត្រៀមខ្លួនសម្រាប់ Met Gala ហើយក្នុងនោះ តារាស្រីល្បីរូបនេះក៏បានបង្ហាញពីរូបមន្តពិសេស នៃការបំបាត់មុខហើយឲ្យ Make up ស្អាតផងដែរ។
ក្នុងវីដេអូបានបង្ហាញថា នៅពេលព្រឹកជំនួសឲ្យការធ្វើសក់ និង Make up តែ Jennie បែជាជ្រើសយកត្រាំមុខជាមួយទឹកកក និងយកទឹកកកមកម៉ាស្សាមុខទៅវិញ ដែលវិធីនេះត្រូវបានគេដឹងថា វាជួយកាត់បន្ថយការឈឺចាប់ និងហើម វាក៏ជួយកាត់បន្ថយស្នាមដក់ក្រោមភ្នែក និងបញ្ហារលាកស្បែកផងដែរ។
បញ្ចេញមតិយោបល់