តើមាតាគួរធ្វើអ្វីខ្លះ ដើម្បីទទួលបានសុខភាពក្រោយសម្រាលរឹងមាំល្អ??

Vachana-Website-Beauty4-Health-V2

ដើម្បីទទួលបានសុខភាពក្រោយសម្រាលរឹងមាំល្អ អ្នកម្តាយគ្រប់រូបចាំបាច់យល់ដឹងពី វិធីថែរក្សាសុខភាព និងចំណុចមួយចំនួនទាំងនេះសិន។  ដូច្នេះហើយ វេជ្ជបណ្ឌិត  ឈឺន ចន្ទ័បូរី ឯកទេសសម្ភព និងរោគស្ត្រី នៅមន្ទីរព្យាបាល នៅសម្ភពមេម័រ នឹងចែករំលែក ៣ ចំណុចដូចខាងក្រោម ៖


១. មុនសម្រាល

តាមដានសុខភាពផ្ទៃពោះទៀតទាត់ និងត្រឹមត្រូវតាមបច្ចេកទេស។ ករណីមានបញ្ហាសុខភាពបន្ថែមតម្រូវស្វែងរកដំណោះស្រាយពីវេជ្ជបណ្ឌិតឯកទេសផ្សេងទៀត លើសពីឯកទេសផ្នែកសម្ភព។

២. ជុំវិញការសម្រាល

+ ស្វែងរកកន្លែងដែលអាចផ្តល់សុវត្ថិភាព និង ផ្តល់ការគាំពារបានហ្មត់ចត់គ្រប់ឯកទេស

+ ថែទាំសុខភាពក្រោយសម្រាលឲ្យបានត្រឹមត្រូវ៖ ការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងគោរពតាមដំបូន្មានគ្រូពេទ្យ បរិភោគអាហារដែលមានតុល្យភាព រក្សាឥរិយាបទនៃការរស់នៅត្រឹមត្រូវ លំហាត់ប្រាណសមស្រប។

៣. ក្រោយចេញពីមន្ទីរពេទ្យ

+ បន្តថែទាំសុខភាព និងលុបបំបាត់ជំនឿ ដែលមិនមានអំណះអំណាងត្រឹមត្រូវតាមបែបវិជ្ជសាស្ត្រ។

+ ស្គាល់ពីសញ្ញាគ្រោះថ្នាក់ ដែលត្រូវត្រឡប់មកពិគ្រោះមុនពេលកំណត់ ( សាកសួរពត័មានពីអ្នកជំនាញ )។
+ ត្រលប់មកពិនិត្យសុខភាពឡើងវិញតាមកាលកំណត់ ( ទោះគ្មានភាពមិនប្រក្រតី )៖    + ពិនិត្យ ១ដងនៅ ( ៦ – ៨ សប្តាហ៍ ) ឬ ២ដង ( ១០ – ១៤ថ្ងៃ និង ៦ – ៨ សប្តាហ៍ )។

   + សម្រាប់ម្តាយ៖ វាយតម្លៃសុខភាពទូទៅឡើងវិញ ពិនិត្យមើលស្នាមរបួស ស្ថានភាពមាត់ស្បូន / ស្បូន/ ដៃស្បូនពិនិត្យកោសិកាមហារីកមាត់ស្បូន និងប្រឹក្សាពីវិធីពន្យារកំណើត។   

+ សម្រាប់ទារក៖ ទទួលវ៉ាក់សាំងដែលសមស្រប និងតាមដានការលូតលាស់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ។

សរុបមកវិញ ចំណុចទាំងអស់នេះហើយ ដែលអ្នកម្តាយគ្រប់រូបគួរតែស្វែងយល់ឲ្យបានកាន់តែច្រើន ព្រោះជួយដល់សុខភាពរាងកាយរបស់អ្នកម្តាយ ក្រោយពេលសម្រាល និងកំឡុងពេលសម្រាលកូនផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង